សិល្បៈជាតិ៖ ថ្មីៗនេះ បុរសឯក Mister Supranational Cambodia 2022 គឺលោក ឡៅ បញ្ញា បានបង្ហោះរូបភាពជាច្រើនសន្លឹកឱ្យមហាជនភ្ញាក់ផ្អើល ដោយបង្ហាញមុខបងប្រុសរបស់លោកដែលជាឡាករ​ជម្រើស​ជាតិ​ប្រភេទ​កីឡា​បញ្ច​សីលា​ កំពុងប្រកួតដណ្ដើមយកមេដាយ។

បងបុ្រសរបស់លោក ឡៅ បញ្ញា មានឈ្មោះថា ឡៅ ចំរើនរិទ្ធ ជាកីឡាករជម្រើសជាតិបានចូលរួមប្រកួតវិញ្ញាសារស្នៀតគុណបញ្ចសីលា (Pencak Silat) ក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

យ៉ាងណាមិញ បន្ទាប់ពីបានបង្ហាញមុខបងប្រុសឱ្យមហាជនស្គាល់ហើយនោះ គេស្រាប់តែឃើញអ្នកលេងបណ្ដាញសង្គមលាន់មាត់សរសើរថា អ្នកទាំងពីរមានមុខមាត់ និងរូបរាងសង្ហាមិនចាញ់គ្នាឡើយ។ ហើយខ្លះទៀតបាន Comment សុំកម្លាំងចិត្តគាំទ្រជូនដល់កីឡាករសាច់សុំកង់ៗនេះថែមទៀតផង។

សូមជម្រាបដែរថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រភេទកីឡាបញ្ចសីលា គឺប្រព្រឹត្តឡើងនៅថ្ងៃទី០៦ រហូតដល់ ១០ ខែឧសភា ឆ្នាំ២០២៣ នេះនៅទីតាំងមជ្ឈមណ្ឌលពិពណ៌អន្តរជាតិនិងសន្និបាតជ្រោយចង្វារ អាគារ E។ពុកម៉ែបងប្អូនអាចអញ្ចើញចូលរួមទស្សនាដោយសេរីឱ្យបានច្រើនកុះករ ដើម្បីចូលរួមើលកទឹកចិត្តដល់កីឡាករនិងកីឡារិនីកម្ពុជាយើង៕

Share.