ក្រសួងមុខងារសាធារណៈ កំពុងសិក្សាឈានទៅបង្កើតច្បាប់ថ្មីមួយដើម្បីគ្រប់គ្រងដំណើរប្រឡងមន្រ្តីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដែលបានទទួលព័ត៌មាននេះពីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងឱ្យដឹងក្នុងពិធីសម្ពោធអគាររដ្ឋបាលសាលាខេត្តព្រៃវែងកាលពីថ្ងៃទី៥ ខែសភា។ ត្រយងនឹងព្យាយាមស្នើសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ។

សូមបញ្ជាក់ថាបច្ចុប្បន្ន ដំណើរការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ បានប្រព្រឹត្តិទៅតាមរបៀបរៀងៗខ្លួននៃសាមីក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ដោយសារគ្មានគោលការណ៍ ទើបមានក្រសួង ស្ថាប័នខ្លះត្រូវមហាជនទទួលស្គាល់ថាបានរៀបចំការប្រឡងសុក្រឹត្យ ប៉ុន្តែខ្លះទៀតក៏ទទួលការរិះគន់អំពីភាពមិនប្រក្រតីនានាដែរ៕

Share.