នារាត្រីថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតទល់នឹងឥណ្ឌូនេស៊ី វគ្គផ្តាច់ព្រ័ត្រ វេលាម៉ោង ៧:៣០នាទីយប់ នៅពហុកីឡដ្ឋានជាតិ ដើម្បីដណ្តើមយកមេដាយមាស នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ថ្ងៃនេះសារព័ត៌មានត្រយង សូមណែនាំអ្នកគាំទ្រមកស្គាល់សមាសភាពកីឡាករទាំង១៤រូបរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា៖

1.សួន ចាន់ណារ៉ូ (SOUN CHANNARO)
កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៩៥ បច្ចុប្បន្នមានវ័យ ២៨ឆ្នាំ ទម្ងន់ ៩០Kg និងកម្ពស់ ១.៩០Cm ទំហំស្បែកជើងលេខ 45 តួនាទី Setter មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 17។

2.ពិន សារុន (PIN SARUN)
កើតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩៤ បច្ចុប្បន្នមានវ័យ ២៩ឆ្នាំ ទម្ងន់ ៨០Kg និងកម្ពស់ ២.០១Cm ទំហំស្បែកជើងលេខ 46 តួនាទី Opposite មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 7។

3.វឿន វាសនា (VOEURN VEASNA)
កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០០១ បច្ចុប្បន្នមានវ័យ ២២ឆ្នាំ ទម្ងន់ 85Kg និងកម្ពស់ 198Cm ទំហំស្បែកជើងលេខ 46 តួនាទី Wing Spiker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 9។

4.សឿន ហេង (SOEURN HENG)
កើតនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៩៩ បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ទម្ងន់ ៧៥Kg និងកម្ពស់ ១.៨៣Cm ទំហំស្បែកជើងលេខ 45 តួនាទី Wing Spiker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 10។

5.គួន ម៉ុម (KOUN MOM)
កើតនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៨ បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ ទម្ងន់ 85Kg និងកម្ពស់ ១.៩៨Cm ទំហំស្បែកជើងលេខ 46 តួនាទី Wing Spiker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 15។

6.ផុល រតនៈ (Phol Ratanak)
កើតនៅថ្ងៃទី១២ ខែមិនា ឆ្នាំ១៩៩៩ បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ទម្ងន់ ៨០Kg និងកម្ពស់ ១.៨៧Cm ទំហំស្បែកជើងលេខ 45 តួនាទី Middle Blocker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 16។

7.អាន សុខហេង (An Sokheng)
កើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៥ បច្ចុប្បន្នមានវ័យ ២៨ឆ្នាំ ទម្ងន់ ៩០Kg និងកម្ពស់ ១.៩៥Cm ទំហំស្បែកជើងលេខ 53 តួនាទី Middle Blocker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 24។

8.ផល ផានីត (Phol Phaniet)
កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០០០ បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ ទម្ងន់ ៧៨Kg និងកម្ពស់ ១.៩០Cm ទំហំស្បែកជើងលេខ 46 តួនាទី Middle Blocker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 21។

9.ខឹន សុវណ្ណារ៉ា (KHIEM SOVANDARA)
កើតនៅថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ១៩៩៩ បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ទម្ងន់ ៧០Kg និងកម្ពស់ ១.៨០Cm ទំហំស្បែកជើងលេខ 44 តួនាទី Lebero មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 1។

10.ឈាង ភារដ្ឋ (Chheng Phearoth)
កើតនៅថ្ងៃទី១៥ ខែមករ៉ា ឆ្នាំ២០០០ បច្ចុប្បន្នមានវ័យ ២៣ឆ្នាំ ទម្ងន់ ៧៥Kg និងកម្ពស់ ១.៨៥Cm ទំហំស្បែកជើងលេខ 44 តួនាទី Lebero មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 5។

11.មួន និមល (Chheng Phearoth)
កើតនៅថ្ងៃទី៦ ខែកក្តដា ឆ្នាំ១៩៩៨ បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ ទម្ងន់ ៧៨Kg និងកម្ពស់ ១.៩៣Cm ទំហំស្បែកជើងលេខ 47 តួនាទី Middle Blocker មកពីក្លិបបាល់ទះវិសាខា ពាក់អាវលេខ 19៕

Share.