នៅថ្ងៃនេះ សូមបន្តផ្ដល់ជូនប្រិយមិត្តអំពីបេក្ខជនឈរឈ្មោះតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង និងមណ្ឌលខេត្តកំពង់ស្ពឺនៃគណបក្សប្រជាជនកម្ពុជា។ មណ្ឌលខេត្តកំពង់ឆ្នាំង សម្ដេចចៅហ្វាវាំង គង់ សំអុល ដែលមានជន្មាយុជាង៨០ឆ្នាំ បានឈរលេខរៀងទី១ ខណៈនៅខេត្តកំពង់ស្ពឺ ឯកឧត្ត ហ៊ុន ម៉ានី កូនប្រុសទី៣សម្ដេចតេជោឈរលេខរៀងទី២។

សម្រាប់មណ្ឌលខេត្តកំពង់ឆ្នាំង មាន៤អាសនៈ ក្នុងនោះបេក្ខជនពេញសិទ្ធិ រួមមាន សម្ដេច គង់ សំអុល កើតឆ្នាំ១៩៣៦, ឯកឧត្តម អ៊ុក រ៉ាប៊ុន កើតឆ្នាំ១៩៥១, លោកជំទាវ កែ ច័ន្ទមុនី កើតឆ្នាំ១៩៥៩ និងឯកឧត្តម លី ណារុន កើតឆ្នាំ១៩៦១។​ បេក្ខជនបម្រុងវិញ រួមមានឯកឧត្តម ឡុង ឈុនឡៃ, លោកជំទាវ កុប ម៉ារីយ៉ាស ឯកឧត្តម ហ៊ឺ វីរៈ និងឯកឧត្តម អ៊ុក ពញា។

ចំណែក​មណ្ឌលកំពង់ស្ពឺ ក៏មាន៦អាសនៈ ក្នុងនោះបេក្ខជនពេញសិទ្ធិរួមមាន ឯកឧត្តម ឆាយ ថន កើតឆ្នាំ១៩៤៧, ឯកឧត្តម ហ៊ុន ម៉ានី កើតឆ្នាំ១៩៨២, ឯកឧត្តម សត្យា វុធ កើតឆ្នាំ១៩៥៤, ឯកឧត្តម សេង ញ៉ាក់ កើតឆ្នាំ១៩៨០, លោកជំទាវ ខេង សំរ៉ាដា កើតឆ្នាំ១៩៥៦ និងឯកឧត្តម សុខ ប៊ន កើតឆ្នាំ១៩៥២។

ចំណែកបេក្ខជនបម្រុងវិញ សុទ្ធតែជាបុរស រួមមានឯកឧត្តម អ៊ូ សំអូន កើតឆ្នាំ១៩៥៦, ឯកឧត្តម តុង សេង កើតឆ្នាំ១៩៦១, ឯកឧត្តម សំ រិទ្ធី កើតឆ្នាំ១៩៧៦, ឯកឧត្តម ជួន វន កើតឆ្នាំ១៩៥៦, ប៊ិន សារ៉េត កើតឆ្នាំ១៩៥៤ និង ឯកឧត្តម អ៊ិន ឃុន កើតឆ្នាំ១៩៥៥។

សូមបញ្ជាក់ថារយៈពេល១៥ថ្ងៃនៃការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈោ្មះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គ.ជ.ប បានទទួលចុះបញ្ជីឈ្មោះសរុបចំនួន២០គណបក្ស ក្នុងនោះបានទទួលស្គាល់ចំនួន១១គណបក្សរួមទាំងគណបក្សប្រជាជនកម្ពុជា និង៩បក្សទៀតកំពុងពិនិត្យ៕

Share.