នៅថ្ងៃទី០៩ ខែឧសភា នេះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និង​មាន​ដណ្ដើម​មេដាយ​មាស​ចំនួន ៧២គ្រឿង តើម្ចាស់ផ្ទះកម្ពុជា នឹងបន្តដណ្ដើមបានប៉ុន្មាន?

សាម្រាប់​វី​ញ្ញាសា ដែល​ត្រូវ​ប្រកួត​ដណ្ដើម​មេដាយមាស​នៅ​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣​នេះ​ មាន​ដូច​ជា៖

  • កីឡាអត្តពលកម្ម មាន ៨វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាលោតទឹក មាន ១វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាហែលទឹក មាន ៧វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាស្នូឃ័រ មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាអេឡិចត្រូនិក មាន ១វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាកាយសម្ព័ន្ធ មាន ៦វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាអុកចត្រង្គ មាន ៣វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាប៉េតង់ មាន ១វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡា​សីប៉ាក់តាក្រ មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាសូហ្វតិន្នីស មាន ១វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាតិន្នីស មាន ២វិញ្ញាសា ដណ្ដើមមេដាយមាស
  • កីឡាវ៉ូវីណាម មាន ៧វិញ្ញាសា ដណ្ដើមមេដាយមាស

តារាងបច្ចុប្បន្នភាពមេដាយ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅ ព្រះរាជាណា ចក្រ កម្ពុជា។ គិតត្រឹមយប់ ថ្ងៃទ០៨ ឧសភា ឆ្នាំ២០២៣នេះ កម្ពុជា យើងទទួលបាន មេដាយ មាសសរុប៣៧មេដាយមាសរួចហើយ ដែលកំពុងឈរនៅក្នុងចំណាត់ថ្នាក់លេខរៀងទី១៕

Share.