ជាជោគជ័យថ្មីមួយទៀតសម្រាប់​ក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា ដែល​បាន​ឈ្នះ​មេដាយប្រាក់​ក្នុងព្រឹត្តិការណ៍ ប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា បាន​ឡើង​ទៅ​កាន់​វគ្គផ្ដាច់​ព្រ័ត្រ បន្ទាប់​ពី​ឈ្នះក្រុមបាល់ទះ​ថៃ នៅវគ្គពាក់កណ្ដាកផ្ដាច់​ព្រ័ត្រ ក្នុងលទ្ធផល ៣សិតទល់និង២ ឈាន​ទៅកាន់​វគ្គផ្ដាច់​ព្រ័ត្រជួប ឥណ្ឌូណេស៊ី តែត្រូវ​បាន​រងបរាជ័យ ក្នុង​លទ្ធផល ៣សិតទល់និង០ បាន​ត្រឹម​មេដាយប្រាក់ នាថ្ងៃទី០៨ ខែឧសភា ក្នុងពហុកីឡដ្ឋានជាតិ។

ចំណាត់​ថ្នាក់មេដាយ វិញ្ញាសាបាល់ទះបុរសក្នុងសាល ក្នុងព្រឹត្តិការណ៍ស៊ីមហ្គេម លើកទី៣២៖

  • ឥណ្ឌូណេស៊ី មេដាយមាស
  • កម្ពុជា មេដាយប្រាក់
  • វៀតណាម មេដាយសំរឹទ្ធ
  • ថៃ លេខ ៤
  • ហ្វីលីពីន លេខ ៥
  • សិង្ហបុរី លេខ ៦
  • មីយ៉ាន់ម៉ា លេខ ៧
  • ម៉ាឡេស៊ី លេខ ៨

គួរបញ្ជាក់ថា ការទទួលបានមេដាយប្រាក់ គឺជាជោគជ័យថ្មី​របស់​ក្រុមបាល់ទះបុរស​ក្នុងសាល​កម្ពុជា បន្ទាប់​ពី​ទទួលបានមេដាយសំរឹទ្ធ​កាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម ធ្វើបាន​យ៉ាង​ល្អនា​ការ​ប្រកួតក្នុងពូល ហើយបន្តយកឈ្នះថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-២៕

Share.