សារព័ត៌មាន​ត្រយង នឹង​ផ្សាយ​ចេញ​ដំណឹង​ល្អៗ​​ជា​ច្រើន​​ក្នុង​កម្មវិធី​«ត្រយង Top News» នៅ​ព្រឹក​​ថ្ងៃ​ព្រហស្បត្តិ៍ ទី​៨ ខែកក្កដា ឆ្នាំ​២០២១ ដែល​ចាប់​ផ្សាយ​ពី​ម៉ោង​៨ដល់៩​ព្រឹក ដែល​មាន​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក យូធូ និង​លើ​គេហទំព័រ​របស់​សារព័ត៌មាន​ត្រយង www.troryorng.com។

ខាង​ក្រោម​ជា​មាតិការ​សំខាន់ៗ​នៅ​ក្នុង​កម្មវិធី​​«ត្រយង Top News»៖
-បច្ចុប្បន្នភាពនៃជំងឺកូវីដនៅកម្ពុជា!
-រកឃើញពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ វិជ្ជមានកូវីដ១៩ចំនួន១៦នាក់​ក្នុងចំណោម​អ្នកចូល​តាមច្រកអូរបីជាន់ជិត១០០នាក់!
-៦ថ្ងៃ ខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋជិត ៤០០ខ្នងក្នុងខេត្តបាត់ដំបង!
-រថយន្តដឹកស៊ីម៉ង់ត៍ចុះចំណោតភ្នំព្រឹកក្រឡាប់ និងបុកតូបលក់ចាប់ហួយខ្ទេច!
-សមត្ថកិច្ចបង្ក្រាបទីតាំងលេងល្បែងស៊ីសងមួយកន្លែងឃាត់ខ្លួនមនុស្ស ៤នាក់
-សម្តេចក្រឡាហោម អំពាវនាវចំពោះកម្លាំងអនុវត្តច្បាប់ និងប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន
-ដើមកញ្ឆាជាង១០០០០ដើមដែលគេដាំលួចលក់​ក្នុង​ចម្ការស្វាយនិងកញ្ឆាក្រៀម​ចំនួន៣៦គីឡូក្រាម​ត្រូវបានកម្ទេច​ចោលនៅអន្លង់វែង!
-សមត្ថកិច្ចឃាត់ខ្លួនស្រី្ដម្នាក់ យកថ្នាំញៀនឲ្យប្ដី កំពុងកំដរម្ដាយ ជាអ្នកកើតកូវីដ១៩
-ឃាត់ខ្លួនបុរសម្នាក់ ពេលខឹងប្រពន្ធ ទាញកាំភ្លើងខ្លីបាញ់គំរាមសម្លាប់ប្រពន្ធ
-មុខសញ្ញាចាស់​ទើបចេញពីពន្ធនាគារ គាស់ទ្វារកសិដ្ឋានយកសម្ភារជាច្រើន ​ត្រូវជាប់ខ្នោះ សមត្ថកិច្ច​សារជាថ្មី!
-ក្រសួងវប្បធម៌បញ្ជាក់ថា ថៃស្វាគមន៍មន្ត្រីជំនាញកម្ពុជា ចុះពិនិត្យដោយផ្ទាល់បានក្នុងករណីមាន​ការមន្ទិល​សង្ស័យករណីសាងសង់ប្រាសាទ!
-សមត្ថកិច្ចចាប់ខ្លួនមនុស្ស៣នាក់ក្រោយរកឃើញថាបានស្តុកឈើទុកដោយគ្មានច្បាប់ នៅ​ខេត្ត​សៀមរាប!
-ការបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានជាង៧៦ភាគរយនៃផែនការប្រចាំឆ្នាំ!
-សត្វកែះ ត្រូវបានចុះក្នុងបញ្ជីក្រហម ជាប្រភេទសត្វ ងាយរងគ្រោះថ្នាក់

Telegram-Troryorng
Share.