សិល្បៈជាតិ៖ មហានអ្នកគាំទ្របានអបអរសាទរដល់ សិល្បករ-កីឡាករ រៀម សុខភិរម្យ ដែលបានឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើប្រភេទវិញ្ញាសា បាល់ទាត់លើតុ ឯកត្តជន ដោយយកឈ្នះទៅលើកីឡាករ ឥណ្ឌូនេស៊ី ។

ក្រោយទទួលបានមេដាយមាស លោក រៀម សុខភិរម្យ បានរៀបរាប់ខ្លឹមសារចំនួន ៧ ចំនុចចេញពីបេះដូងរបស់លោក ប្រាប់ទៅកាន់អ្នកគាំទ្រនិងស្នេហាវិស័យកីឡាថា៖

-កាន់តែលំបាក វាកាន់តែផ្តល់អត្ថន័យដល់ខ្ញុំ។
-វគ្គផ្តាច់ព្រ័ត្រនេះគឺពិតជាតានតឹង តានតឹងខ្លាំងមែនទែន តែបើវាតានតឹងខ្លាំងអ៊ីចឹងហើយ យើងអាចធ្វើបានវាពិតជាវិសេសវាសាលណាស់សម្រាប់ខ្ញុំ។
-មើលទៅប្រហែលជាពីរជីវិតទៀតមិនទាន់ភ្លេចផង។
-សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានជួយផតពោះជាមួយខ្ញុំទម្រាំចប់ការប្រកួត ពិតជាអរគុណខ្លាំងណាស់។ មេដាយមាសមួយនេះគឺសម្រាប់បងប្អូនខ្មែរទាំងអស់គ្នា មិនជារបស់ខ្ញុំតែម្នាក់គត់ទេ។
-ឈាមកីឡាបានរត់ពេញសរសៃរឈាមខ្ញុំជាច្រើនឆ្នាំមកហើយ។
-ខ្ញុំដឹងថាសិល្បៈគេពេញនិយមជាងកីឡា ខ្ញុំក៏ចាប់ផ្តើមការងារសិល្បៈដើម្បីអាចអោយខ្ញុំអាចលើកស្ទួយកីឡាតាមរយៈតន្ត្រី។
-ខ្ញុំជឿថា កម្ពុជាមានធនធានមនុស្សប្អូនៗជំនាន់ក្រោយល្អៗច្រើនទៀត គ្រាន់តែពួកគាត់អាចនឹងមិនទាន់មានឱកាសដូចជារូបខ្ញុំ

Sokphirom Riem រៀមសុខភិរម្យ

សូមជម្រាប ក្រៅពីរកមេដាយជូនជាតិកម្ពុជាហើយនោះ លោក រៀម សុខភិរម្យ ក៏មានចំណងដៃថ្មីតាមរយៈ​បទ​ចម្រៀង​ នេះគឺវេលាយើង ជូនជាកាដូសម្រាប់ប្រិយមិត្តស្ដាប់កម្សាន្ត ដើម្បីជាការអបអរព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ នេះផងដែរ៕

Share.