ក្នុងចំណោមបេក្ខជនឈរឈ្មោះតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តកំពង់ធំដែលមាន៦អាសនៈ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឈរឈ្មោះលំដាប់លេខរៀងទី១ បន្តដោយឯកឧត្តម ថោង ខុន, ឯកឧត្តម សួស យ៉ារ៉ា, ឯកឧត្តម យឹម លាត, ឯកឧត្តម ឃឹង នុភា និង ឯកឧត្តម នង វាសនា។

ឯកឧត្តម ជា ចាន់តូ

ចំណែកបេក្ខជនបម្រុងមណ្ឌលកំពង់ធំដដែលនេះវិញ មានស្រ្តី២នាក់ គឺលោកជំទាវ យស់ ថានារី ឈរលំដាប់ទី២ បន្ទាប់ពីឯកឧត្តម ថា យ៉ាវ និងលោកជំទាវ អ៊ឹង សុភាព ឈរលំដាប់ទី៦ បន្ទាប់ពីឯកឧត្តម ជា បូរ៉ា, ឯកឧត្តម ទិត ចន្ថា និង ឯកឧត្តម លុក សម្បត្តិ។

សម្រាប់មណ្ឌលខេត្តកំពត ដែលមាន៦អាសនៈដូចគ្នានោះ ឯកឧត្តម ប៉ែន ស៊ីម៉ន អតីតអគ្គនាយកគយ និងរដ្ឋករដ៏ល្បីនៅកម្ពុជា បានឈរលំដាប់លេខរៀងទី១ បន្តដោយលោកជំទាវ អ៊ុន សុគន្ធា ឯកឧត្តម សោម ចិន ត្រូវជាឪពុកអភិបាលខេត្តកែប សោម ពិសិដ្ឋ ឯកឧត្តម នឹម ច័ន្ទតារ៉ា លោកជំទាវ ចម និម្មល កូនស្រីឯកឧត្តម ចម ប្រសិទ្ធ។

ឯកឧត្តម ប៉ែន ស៊ីម៉ន

ចំណែកបេក្ឋជនបម្រុងវិញ រួមមានឯកឧត្តម វ៉ាន់ ដារ៉ា, ឯកឧត្តម ភូ សេងតុង, ឯកឧត្តម មឿង គង្គា, ឯកឧត្តម សយ ស៊ីណុល, ឯកឧត្តម ជ្រុន គឹមឡេង, និងឯកឧត្តម អ៊ុក ភារុន។ បេក្ខជនបម្រុងទាំងនេះ មានអាយុចាប់ពីកើតចន្លោះឆ្នាំ១៩៦០ដល់ឆ្នាំ១៩៨០៕

Share.