ភ្នំពេញ ៖ ជនសង្ស័យម្នាក់ទើបមកពីស្រុក ដើរតាមផ្លូវក្រឡេកឃើញទូរស័ព្ទគេទុកក្បែរខ្លួន ម្ចាស់អង្គុយបែខ្នង ស្រាប់តែលូកដៃឆក់យកបានសម្រេចហើយ រត់គេចខ្លួន តែម្ចាស់ក្រឡេកឃើញទាន់ស្រែកឆោឡោ ផ្អើលអ្នកជិតខាងនាំគ្នាជួយដេញចាប់ឃាត់ខ្លួនបានភ្លាមៗ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវតាកន ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ សេង ប៉ោងួន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទើបមកពីស្រុកភ្លាមធ្វើសកម្មភាពឆក់ភ្លាម រស់នៅក្នុងភូមិពុកឫស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះមាន ឈ្មោះ អ៊ុ សារឿន ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។ រីឯ ទូរស័ព្ទដែលជនសង្ស័យលួចយកនោះ ម៉ាក I phone X ។

បើតាមសម្តីជនសង្ស័យបានឲ្យដឹងថា រូបគេទើបមកពីស្រុក មកដល់ចំណុចខាងលើ ចុះដើរថ្មើរជើង ក្រឡេកឃើញទូរស័ព្ទ ម្ចាស់ដាក់ក្បែរខ្លួន ក៏លូកដៃតាមប្រឡោះចំរឹងដែក ឆក់យកបានហើយរត់គេច តែត្រូវបានម្ចាស់ក្រឡេកឃើញទាន់ ស្រែកផ្អើលឆោឡោ អ្នកភូមិចេញមកព័ទ្ធចាប់ឃាត់ខ្លួនបានតែម្តង ។

បើតាមសម្តីស្ត្រីរងគ្រោះវិញ បានឲ្យដឹងថា ដូចជាលឿនពេកហើយ ឃើញជនសង្ស័យដើរតាមផ្លូវដែរតែមិនចាប់អារម្មណ៍ ស្រាប់តែដើរមកឆក់ទូរស័ព្ទពីក្រោយខ្នង បានហើយរត់គេច តែឃើញទាន់ស្រែកផ្អើលអ្នកស្រុកនាំគ្នាជួយដេញព័ទ្ធចាប់ខ្លួនបាន ។

ក្រោយពលរដ្ឋចាប់ខ្លួនជនសង្ស័យបាន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ប៉ុស្តិ៍ចោមចៅទី៣យកទៅសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

អត្ថបទ៖តាតុងសែនជ័យ

Share.