លោក Darren Pomroy កាល​នៅ​ដឹកនាំ​ក្រុម​សូលទីឡូអង្គរ

ក្រោយ​ចាក​ចេញ​ពី​ក្រុម​សូលទីឡូអង្គរ (Soltilo Angkor FC) សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 កាល​ពី​សប្ដាហ៍​មុន លោក Darren Pomroy ដែល​ជា​គ្រូ​បង្វឹក​ចាស់​បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​​បញ្ជាក់​​ថា​អ្នក​ដឹកនាំ​បន្ទាប់​ពី​លោក​គឺ​អតីត​កីឡាករ​ភ្នំពេញក្រោម ដែល​គេ​និយម​ហៅ​ថា Messi។

អត្ថបទពាក់ព័ន្ធ៖ក្លិប​សូលទីឡូអង្គរ និង​គ្រូ​បង្វឹក Darren Pomroy ចែក​ផ្លូវ​គ្នា​មុន​លីគ​ប្រកួត​ឡើង​វិញ​៣ថ្ងៃ

សំណេរ​នៅ​ល្ងាច​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​លោក Darren Pomroy គ្រូ​បង្វឹក​ជនជាតិ​អង់គ្លេស បាន​លើក​ឡើង​ថា៖«ខ្ញុំ​សូម​ជូនពរ​ឱ្យ​​ អ៊ុក សុធី (Messi) នឹង​ទទួល​បាន​សំណាង​ល្អ​ក្នុង​ការ​ដឹកនាំ​ក្រុម​សូលទីឡូអង្គរ។ កីឡាករ​ក្នុង​ក្រុម​​សុទ្ធ​តែ​មាន​​ការ​ប្រឹងប្រែង​ខ្លាំង​ និង​មាន​ទេពកោសល្យ។ ខ្ញុំ​រីករាយ​ដែល​បាន​ឃើញ​កីឡាករ​ខ្មែរ​ក្មេងៗ​ ដែល​ទទួល​ឱកាស​បង្ហាញ​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា។ សូម​សំណាង​ល្អ»។

អ៊ុក សុធី និង Honda ថៅកែ​ក្លិប​សូលទីឡូអង្គរ កាល​ធ្វើការ​ក្នុង​ក្រុ​ម​ជម្រើស​ជាតិកម្ពុជា ជាមួយ​គ្នា​នៅ​បារ៉ែន

យ៉ាងណាក្តី​ក្រុម​សូលទីឡូអង្គរ នៅ​មិន​ទាន់​ប្រកាស​ពី​អ្នក​ដឹកនាំ​​ថ្មី ដែល​ត្រូវ​ចូល​មក​ដឹកនាំ​ក្រុម​ជំនួស​​លោក Darren Pomroy ដែល​ចែក​ផ្លូវគ្នា​កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០២១ ថ្មីៗនេះ។

អត្ថបទពាក់ព័ន្ធ៖MCL 2021៖​លើក​ការ​ប្រកួត​រវាង​ក្រុម​សូលទីឡូអង្គរ ជាមួយ​​នគរបាលជាតិ ល្ងាច​នេះ

ក្នុង​ជំនួប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ពី​ថ្ងៃ​ពុធ ថ្មីៗ​នេះ របស់​សូលទីឡូអង្គរ ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​រក​ឃើញ​មាន​កីឡាករ​ម្នាក់​មាន​វិជ្ជមាន​ជំងឺកូវីដ-១៩។ យ៉ាងណាក្តី​ផែកការ​ប្រកួត​បន្ទាប់​របស់​ក្រុម​នេះ​នឹង​ត្រូវ​ជួប​ក្រុម​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង នៅ​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃ​សៅរ៍ ទី១០ ខែ​កក្កដា ឆ្នាំ​២០២១ ខាង​មុខ​នេះ៕

Telegram-Troryorng
Share.