សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តឈរជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល។ ក្នុងចំណោមបេក្ខជនពេញសិទ្ធិ១១រូប សម្រាប់មណ្ឌលមួយនេះដែលមាន១១អាសនៈ ក៏មានដែរបេក្ខជនមានតំណែងឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនីតិកាលទី៦។

សម្ដេចតេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋមន្រ្តី ឈរលំដាប់លេខរៀងទី១ បន្តពីក្រោយដោយលោកជំទាវ ឃួន សុដារី ដែលជាអនុប្រធានទី២រដ្ឋសភា, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ប្រាក់ សុខុន, ឯកឧត្តម ម៉ៅ ភារុណ, ឯកឧត្តម ស៊ុន ចាន់ថុល, ឯកឧត្តម លឹម គានហោ, ឯកឧត្តម សុខ ចន្ដាសោភា, ឯកឧត្តម វង្សី វិសុទ្ធ, ឯកឧត្តម ទី សុគន្ធ និងឯកឧត្តម សុះ មុះសិន។

បេក្ខជនបម្រុងគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាលវិញ រួមមានឯកឧត្តម ឈុន សុីរុន, ឯកឧត្តម ជូ វិជិត្ត, ឯកឧត្តម ខឹម ច័ន្ទគិរី, ឯកឧត្តម ចាប ម៉ុច, លោកជំទាវ រស់ ច័ន្ធផល្លី, ឯកឧត្តម ទេព សុធីរ, ឯកឧត្តម កឹម បូរី, ឯកឧត្តម ភឹម ម៉ាដូណា, ឯកឧត្តម ទ្រី ដាលុច, លោកជំទាវ ប៉ុង រ៉ានីន និងឯកឧត្តម សាយ សុផល៕

Share.