ភាពយន្ត​ «Rehana Maryam Noor» ស្នាដៃ​ដឹកនាំ​ដោយ​ជនជាតិ​បង់ក្លាដេស​​ Abdullah Mohammad ផលិត​ដោយ​ផលិតករ​ជនជាតិ​សិង្ហបុរី​ Jeremy Chua បាន​កំណត់​កាល​បរិច្ឆេទ​ និង​ពេលវេលា​បញ្ចាំង​​​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​មហាស្រព​ភាពយន្ត​ទីក្រុង​កាន​លើក​ទី​៧៤​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០២១ វេលា​ម៉ោង​១១:១៥ នាទី​ព្រឹក​ម៉ោង​នៅ​ប្រទេស​បារាំង​។

ភាព​យន្ត​សញ្ជាតិ​បង់​ក្លាដែស​ដែល​​រួម​សហការ​ផលិត​ដោយ​ក្រុម​ផលិត​បង់​ក្លាដេស​និង​សិង្ហបុរី​នេះ​គឺ​ជា​ភាពយន្ត​ដំបូង​ដែល​ត្រូវ​បាន​ជ្រើស​ឱ្យ​ចូល​ក្នុង​ផ្នែក​ Un Certain Reagard នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​កាន។

នៅ​ថ្ងៃ​ទី​ ៨ ខែ​កក្កដា ឆ្នាំ​ ២០២១ នេះ​ «Rehana Maryam Noor» ក៏​នឹង​បញ្ចាំង​ជូន​ទស្សនា​នៅ​ក្នុង​មហាស្រព​ភាពយន្ត​ទីក្រុង​កាន​ម្ដង​ទៀត​ដែរ​ ដោយ​​ពេលវេលា​បញ្ចាំង​មាន​ចំនួន​ ២លើក​ លើក​ទីមួយ​នៅ​ម៉ោង​ ៨:៣០ នាទីព្រឹក​ម៉ោង​នៅ​បារាំង​ ត្រូវ​នឹង​ម៉ោង​១២:៣០ នាទី​ថ្ងៃ​ត្រង់​ម៉ោង​នៅ​ប្រទេស​បង់​ក្លាដេស និង​លើក​ទីពីរ​ ​គឺ​នៅ​ម៉ោង​ ១០ព្រឹក​ ម៉ោង​នៅ​ប្រទេស​បារាំង​ ត្រូវ​នឹង​ម៉ោង​ ២រសៀល​ម៉ោង​នៅ​ប្រទេស​បង់ក្លាដេស​។

ភាពយន្ត​ «Rehanna Maryam Noor» បរិយាយ​ពី​សាស្ត្រាចារ្យ​នៅ​សកលវិទ្យាល័យ​ម្នាក់​ ឈ្មោះ​ Rehana Maryam Noor ដែល​ប្រទះ​ឃើញ​ហេតុការណ៍​អាក្រក់​មួយ​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​។ តំណាង​ឱ្យ​កូន​សិស្ស​របស់​ខ្លួន​​ ​អ្នក​គ្រូ​បង្រៀន​រូប​នេះ​​បាន​ប្រឆាំង​ជាមួយ​នឹង​ប្រព័ន្ធ​ ហើយ​ក៏​នឹង​ប្រឆាំង​ជាមួយ​រឿង​រ៉ាវ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។

គួរ​កត់​សម្គាល់​ផង​ដែរ​ថា​រោង​កុន​ដែល​បញ្ចាំង​ភាពយន្ត​នេះ​មាន​អ្នក​ទស្សនា​ទៅ​តម្រង់​ជួរ​យ៉ាង​ច្រើន​កកកុញ​ ដែល​ធ្វើ​ឱ្យ​​មហាជន​​រង់​ចាំ​មើល​ថា ​នៅ​ថ្ងៃ​ទី​១៦ កក្កដា​ខាង​មុខ​ ភាពយន្ត​នេះ​អាច​នឹង​ទទួល​បាន​ពានរង្វាន់​ណាមួយ​នៅ​ផ្នែក​ Un Certain Regard៕​

ទស្សនា​ឈុត​ឆាក​ខ្លី​ៗ​ពីភាព​យន្ត​ «Rehana Maryam Noor» ខាង​ក្រោម​នេះ​ ៖

https://www.youtube.com/watch?v=aiV7pbw9wwU

ប្រភព៖ TheDailyStar

Telegram-Troryorng
Share.