ប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម យូកូ វីដូដូ ប្រធានាធិបតី និងលោកជំទាវ បានរៀបចំពិធីលៀងសាយភោជន៍ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ក្នុងនោះក៏មានការៀបចំនៅលើទូកទេសចរណ៍ នៃទីក្រុងឡាប៊ូនបាចូផងដែរ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

សូមបញ្ជាក់ថាសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានយាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។

ឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលបានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo៕

Share.