នាព្រឹកថ្ងៃទី១១​​ ខែឧសភា ឆ្នាំ២០២៣នេះ ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ បានដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន បើកកិច្ចប្រជុំកំពូលចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ សម្ដេចតេជោ ហ៊ុន សែន អតីតប្រធានអាស៊ានឆ្នាំ២០២២ ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំនេះដែរ។

បើតាមហ្វេសប៊ុកផេកសម្ដេចតេជោ ក្នុងកិច្ចប្រជុំកំពូលចង្អៀតនោះ មេដឹកនាំបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ និងបានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។

សូមបញ្ជាក់ថានៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ក៏បានគាំទ្រសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះត្រូវតែទទួលខុសត្រូវ។

ទន្ទឹមនេះ មេដឹកនាំអាស៊ាន ក៏បានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរការសន្តិភាពនៅក្នុងប្រទេស។ «មេដឹកនាំមានក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានការបញ្ឈប់បទឈប់បាញ់រាល់ទម្រង់ និងការប្រើប្រាស់កម្លាំងទ័ព ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា»។

មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច។ នេបើតាមខ្លឹមសារបង្ហោះលើទំព័រហ្វេសប៊ុកសម្ដេចតេជោ។ សម្ដេចតេជោដែលត្រូវបានសហគមន៍អន្តរជាតិកត់សម្គាល់អំពីកិច្ចខិតខំប្រឹងប្រែងបន្ថយភាពតានតឹងនៅមីយ៉ាន់ម៉ា។

គូរកត់សម្គាល់ដែរថាក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ សម្ដេចតេជោ បានបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ានម៉ា ហើយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសក្នុងឋានៈជាប្រេសិតប្រធានអាស៊ានក៏បានទស្សនកិច្ចជាបន្តបន្ទាប់ដែរ ក្នុងន័យដើម្បីជំរុញការផ្សះផ្សារបន្ថយភាពតានតឹង។

កាលណោះ ជាជំហរការទូត ភាគីឥណ្ឌូនេស៊ី បានបង្ហាញការកាយវិការមិនមានចំណូលចិត្តចំពោះជំហរកម្ពុជាពាក់ព័ន្ធនឹងមីយ៉ាន់ម៉ាក្នុងអំឡុងពេលធ្វើប្រធានអាស៊ាននោះឡើយ។ ទន្ទឹមនឹងសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ឥណ្ឌូនេស៊ី ថែមទាំងពហិការមិនចូលរួមកិច្ចប្រជុំមួយចំនួនដែលមានតំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ាចូលរួមទៀតផង

ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិបានសម្លឹងឃើញជាវិជ្ជមានចំំពោះការប្រឹងប្រែងរបស់កម្ពុជា។ សម្ដេតេជោដែលបានប្រឹងប្រែងអស់ពីលទ្ធភាពក្នុងឋានៈមេដឹកនាំនៃប្រទេសធ្លាប់ហែលកាត់បទពសោធដូចមីយ៉ាន់ម៉ា បានអះអាងអាស៊ានត្រូវការពេលវេលាវែងឆ្ងាយដើម្បីជួយដោះស្រាយបញ្ហានេះ៕

Share.