តារា​ស្រី​​ដែល​​ទោះ​ជា​ថ្ងៃ​ខែ​កន្លង​យូរ​ទៅ ជា​​ច្រើន​ខែ​ឆ្នាំ តែ​អ្នក​គាំទ្រ​នៅ​តែ​មើល​ឃើញ​ថា​ក្មេង​ស្អាតដដែល​ អាច​និយាយ​បាន​ថា​​នៅ​តែ​រក្សា​បាន​នៅ​ភាព​ស្រស់​ផូរផង់​ មិន​ប្រែ​ប្រួល​ជា​ពិសេស​កាន់​យូរ​ កាន់​តែ​ក្មេង​។ តារា​ស្រី​រូប​នោះ​គ្មាន​អ្នក​ណា​ឡើយ​ក្រៅ​ពី​ស្រីស្អាត​ ហ៊ិន ចាន់នីរ័ត្ន​ អតីត​ Freshies Girl និង​ជា​តារា​សម្ដែង​ ក៏​ដូច​ជា​ពិធីការិនីទូរទស្សន៍​។

ចំពោះ​ស្រី​ស្អាត​រាង​តូច​ច្រឡឹង​ លួចសិចស៊ី​តិច​ៗ ​ទៅតាម​ពេល​វេលា​និង​កាលៈទេសៈ​ ពិត​ណាស់​បើ​សិន​អ្នក​គាំទ្រ​ធ្លាប់​តាម IG របស់​កញ្ញា​ប្រាកដ​ជា​បានដឹង​ហើយ​ថា​កញ្ញា​គឺ​ពិត​ជា​អ្នក​ចូលចិត្ត​ថត​រូប​ម្នាក់​ ហើយ​តែងតែមាន​រូបថត​ស្អាតៗ​ ជាច្រើន​មក​ចែក​រំលែក​ឱ្យ​អ្នក​គាំទ្រ​បាន​ហ្វឹកហាត់​សាច់ដុំ​ភ្នែក​ជា​និច្ច​។

ដូច​ជា​នៅ​ថ្ងៃ​ទី​៨ ខែ​ កក្កដា ឆ្នាំ​ ២០២១ ម្សិលមិញ​ នេះ​ កញ្ញា​ ហ៊ិន ចាន់​នីរ័ត្ន បាន​បញ្ចេញ​រូប​ប៉ុន្មាន​សន្លឹក​ជាមួយ​នឹង​ផ្កា​ចំប៉ី ដែល​ធ្វើ​ឱ្យ​សម្រស់​របស់​កញ្ញា​កាន់​តែ​លេចត្រដែត​ ពិសេស​ធ្វើ​ឱ្យ​អ្នក​ដែល​មិន​ធ្លាប់​ចាប់​អារម្មណ៍​បុប្ផា​ដ៏ស្អាត​ដុះ​ជាជួរ​លម្អ​តាម​ដង​វិថី​ក្នុង​រាជធានី​ភ្នំពេញ​ងាក​មក​ចាប់​ចិត្ត​ ផ្កាចំប៉ី​គ្រប់​គ្នា​។

ចង់​ដឹង​ថា​ តើ​សម្រស់​ កញ្ញា ហ៊ិន ចាន់​នីរ័ត្ន​​ស្អាតស្រស់​សោភា​យ៉ាង​ណា​នោះ​សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ​៖​

Telegram-Troryorng
Share.