រាត្រីនេះ គឺជាថ្ងៃប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់​នឹង​ក្រុមជម្រើសជាតិនារីវៀតណាម ការប្រកួតនឹងចាប់​ផ្ដើមចាប់ពីម៉ោង ៧:០០នាទីយប់តទៅពហុកីឡដ្ឋានជាតិ។ ខណ: ថៃនិងប៉ះ មីយ៉ាន់ម៉ា នៅម៉ោង ៧:០០នាទីយប់ នៅកីឡដ្ឋាន កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

គួរឲ្យដឹងថា ក្រុមជម្រើសជាតិនារីកម្ពុជា, ថៃ, វៀតណាម និងមីយ៉ាន់ម៉ា បានឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ក្រោយ​បញ្ចប់វគ្គ​ជម្រុះ​តាម​ពូល ពី​ថ្ងៃ​ទី០៣ ដល់ថ្ងៃទី០៩ ខែឧសភា កន្លង​មក។

តារាងចំណាត់​ថ្នាក់ ក្រោយ​ពេល​ប្រកួត​ជម្រុះ​តាម​ពូល កន្លងមក មាន៖

ពូល A៖ វៀតណាម មាន ៦ពិន្ទុ ៣ប្រកួត ឈ្នះ ២ ចាញ់១
ពូល A៖ មីយ៉ាន់ម៉ា មាន ៦ពិន្ទុ ៣ប្រកួត ឈ្នះ ២ ចាញ់១
ពូល B៖ ថៃ មាន ៩ពិន្ទុ ៣ប្រកួត ឈ្នះទាំង ៣
ពូល B៖ កម្ពុជា មាន ៦ពិន្ទុ ៣ប្រកួត ឈ្នះ ២ ចាញ់១

Share.