គិតត្រឹមម៉ោង ២រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅ​កម្ពុជា ប្រ៊ុយណេ រកបានមេដាយ​សរុប ៧គ្រឿងហើយ។ ក្នុង​នោះ​មាន​មេដាយមាស ២គ្រឿង មេដាយ ប្រាក់ ១គ្រឿង មេដាយសំរឹទ្ធ ៤គ្រឿង សរុប ៧គ្រឿង។

មេដាយមាស ២គ្រឿង ដែលប្រទេសប្រ៊ុយណេ រកបាន​ជាប្រភេទកីឡា Wushu មានដូចខាងក្រោម៖

  • មេដាយមាសទី១ រកបាន​ដោយ​កីឡាករ Mohammad Adi Salihin Roslan ប្រទេសកីឡា Wushu លើវិញ្ញាសា Men’s Nanquan
  • មេដាយមាសទី២ រកបាន​ដោយ​កីឡាករ Hosea Wong Zheng Yu ប្រទេសកីឡា Wushu លើវិញ្ញាសា Men’s Taijiquan + Taijijian

គួបញ្ជាក់ថា គិត្រឹម​ម៉ោង ២:០០រសៀលនេះ បកម្ពុជា ឈរនៅ​លេខរៀង​ទី២ ដណ្ដើម​បាន​មេដាយ​មាស ៥៦គ្រឿង វៀតណាម លេខ១ ដណ្ដើម​បាន​មេដាយ​មាស ៥៨គ្រឿង និងលេខ ៣ ថៃ ដណ្ដើម​បាន​មេដាយ​មាស ៥៤គ្រឿង ខណ: ទីម័រ ឡេស្តេ ជាប់​ចំណាត់​ថ្នាក់​ក្រោម​គេ ដណ្ដើម​បាន​មេដាយ សំរឹទ្ធ ២គ្រឿង​ប៉ុណ្ណេះ៕

Share.