ដើម្បីអបអរសាទរដល់ក្រុមជម្រើសជាតិនារី កម្ពុជា ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣២ ក្នុង​នាមជា​ម្ចាស់​ផ្ទះ​ លោកជំទាវ កែ សួនសុភី ប្រធាន​ក្លិប​កីឡាបាល់ទាត់ វិសាខា បានឧបត្ថមទឹកប្រាក់​ចំនួន ៥ ០០០ពាន់ដុល្លារអាមេរិក ដល់​​ក្រុម​ជម្រើស​ជាតិនារី កម្ពុជា។

នេះ​គឺ​ជា​​ការ​លើកទឹក​ចិត្ត​មួយ​ពី​សំណាក់លោកជំទាវ កែ សួនសុភី ដែល​ជា​អ្នក​ស្រលាញ់​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​លះបង់ ថវិការ ទឹក​ចិត្ត និង​ពេល​វេល​ចូល​រួម​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កីឡាករ កីឡាការិនី ជម្រើសជាតិ​កម្ពុជា ដែលការបើកទំព័រប្រវត្តិសាស្ដ្រថ្មី បានឡើង​ទៅកាន់​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាស៊ីហ្គេម លើកទី៣២។​

សូមជូនពរលោកជំទាវ កែ សួនសុភី ថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក ក្រុមការងារគ្រូ ក្រុម​កីឡាករ​ក្រុមកីឡាការិនី និងក្រុមកីឡាករយុវជនទាំងអស់ ក្រោមការគ្រប់គ្រង់របស់ លោកជំទាវ សូម​មានសុខភាពល្អ សុភមង្គល សម្រេច​ជោគ​ជ័យ​ការងារ​ថ្មីៗ​បន្ថែម​ទៀត និង​សូម​ប្រកប​តែពុទ្ធ​ពរ​ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជា​មួយ​គ្នា​នេះ​ដែរ ក្រុម​ការងារ​សារព័ត៌មាន​ត្រយង សូម​ជូនពរ​ក្រុម​បាល់ទាត់​នារី កម្ពុជា ទទួល​បាន​ឱកាស​ឡើង​ទៅជុំ​បន្ត និង​បន្ត​សាងប្រវត្តិសាស្រ្ត​ជូនជាតិ​មាតុភូមិ​ជា​បន្តបន្ទាប់។

សូមបញ្ជាក់ថា រាត្រីនេះ គឺជាថ្ងៃប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ទល់​នឹង​ក្រុមជម្រើសជាតិនារីវៀតណាម ការប្រកួតនឹងចាប់​ផ្ដើមចាប់ពីម៉ោង ៧:០០នាទីយប់តទៅពហុកីឡដ្ឋានជាតិ។ ខណ: ថៃនិងប៉ះ មីយ៉ាន់ម៉ា នៅម៉ោង ៧:០០នាទីយប់ នៅកីឡដ្ឋាន កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)៕

Share.