ក្នុងចំណោមបេក្ខជនពេញសិទ្ធិចំនួន៤រូប សម្រាប់មណ្ឌលខេត្តពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឈរឈ្មោះលំដាប់លេខរៀងទី១។

ឯកឧត្តម កែវ រតនៈ បច្ចុប្បន្នកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងដែលត្រូវបានគេព្យាករណ៍ថាទំនងជាអនាគតរដ្ឋមន្រ្តីជំនួសឯកឧត្តម ស៊ុយ សែម បានឈរលំដាប់លេខរៀងទី២។

បេក្ខជនពេញសិទ្ធិ២រូបទៀត រួមមានឯកឧត្តម​ ទី រតនៈ និងឯកឧត្តម កែវ វីរៈ ខណៈបេក្ខជនបម្រុង រួមមាន ឯកឧត្តម រ៉ូហ្វី អូស្មាន, ឯកឧត្តម សារី កោសល្យ, លោកជំទាវ ឯម ប៉ុណ្ណា និងឯកឧត្តម ចេង ឡៃ៕

Share.