នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះ កីឡាការិនី ស្រួង ភាវី បាន​បង្ហោះ​សារ​នៅ​លើក​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ថា រាល់ថាថវិកាដែលទទួលបានពីជ័យជម្នះក្នុងការប្រកួត នឹង​ត្រូវ​ប្រមូល​ដាក់​មូលនិធិ​សប្បុរសធម៌ទាំងអស់។

កីឡាការិនីឆ្នើម ស្រួង ភាវី បាន​សរសេររៀបរាប់​ថា៖ «រាល់​​ថវិកាដែល​ខ្ញុំ​ប្រកួត​បាន​ជ័យជម្នះ​បាន​ទាំង​ប៉ុន្មាន​ក្នុងការប្រកួត​ឈ្នះ​ ឬ​ចាញ់​ ទោះ​តិច​ក្ដី​ច្រើន​ក្ដី​ គឺ​ខ្ញុំ​ប្រមូល​ដាក់​ទៅ​ក្នុង​មូលនិធិ​សប្បុ​រស​ធម៌​ទាំង​អស់។ ហើយតាម​ពិត​ទៅ​ ខ្ញុំ​មិន​មែន​ជា​មាន​ទ្រព្យ​ធន​ច្រើន​អី​ទេ​ តែ​ខ្ញុំ​ធ្វើ​នេះ​គឺ​ព្រោះ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា​ រាល់​សកម្មភាព​ពី​មុន​ និង​ឥឡូវ​ ហើយ​ទៅ​អនាគត​គឺ​នៅ​ដដែល​ ក្នុង​ការ​ជួយ​ដល់​ប្អូនៗ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ដែល​ត្រូវ​ការ​ជំនួយ​ជា​ចាំបាច់​ក្នុង​ការ​ស្វែង​រក​ការ​រៀន​សូត្រ​ក្រេប​យក​ចំណេះ​ដឹង​ទៅ​អនាគត​។ ខ្ញុំ​ផ្ទាល់​ទាំង​បេះដូង​និង​​អាយុ​ជីវិត​គឺ​ខ្ញុំ​លះបង់​ដើម្បី​កម្ពុជា។ អរគុណពុកម៉ែបងប្អូនណាស់ ​»។

កីឡាការិនីឆ្នើម ស្រួង ភាវី បាន​ចូល​រួម​ប្រកួត​ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី៣២ និង​បានឈ្នះមេដាយមាសលើ​វិញ្ញាសាប៊ីយ៉ាការ៉ុប៣បាំង និងបានមេដាយសំរឹទ្ធលើ​វិញ្ញា​សាកា​រ៉ុម១បាំង៕

Share.