ក្រុមបាលទះនារីជម្រើសជាតិថៃ បានន​ក្លាយ​ជា​ម្ចាស់មេដាយមាសជាលើកទី១៦ នៅ​ក្នុង​ព្រឹត្តិការ​ណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ នៅកម្ពុជា បន្ទាប់​ពី​យក​ឈ្នះ​លើក​ក្រុម​នារី​ជម្រើសជាតិវៀតណាម នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល ៣សិតទល់និង១ កាល​ពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងសាលពហុកីឡដ្ឋានជាតិ។

មុនឡើង​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្រុម​បាល់ទះ​នារី​ថៃ បាន​យក​ឈ្នះ​ក្រុម​បាល់ទះ​នារី​ឥណ្ឌូណេស៊ី ៣-០ ឈ្នះមីយ៉ាន់​ម៉ា ៣-០ និងឈ្នះម៉ាឡេស៊ី ៣-០។ ខណ:​ក្រុម​បាល់ទះ​នារី​វៀតណាម បាន​យក​ឈ្នះ​សិង្ហបុរី ៣-០ ឈ្នះហ្វីលីពីន ៣-០ និងឈ្នកម្ពុជា ៣-០។

ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រុមបាល់ទះនារីថៃ បានយកឈ្នះហ្វីលីពីន ៣-០ និង​វៀត​ណាម យក​ឈ្នះឥណ្ឌូណេស៊ី ៣-២ ឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ក្រុម​បាល់​ទះ​នារី​ថៃ​បាន​យក​ឈ្នះ​ក្រុម​បាល់ទះនារីវៀតណាម ក្នុង​លទ្ធផល ៣សិតទល់និង១ គ្រងមេដាយមាសលើកទី១៦ (ឆ្នាំ១៩៨៩, ១៩៩១, ១៩៩៥, ១៩៩៧, ២០០១, ២០០៣, ២០០៥, ២០០៧, ២០០៩, ២០១១, ២០១៣, ២០១៥, ២០១៧, ២០១៩, ២០២១, ២០២៣)។

ចំណាត់​ថ្នាក់​មេដាយ​មាស នៃព្រឹត្តិការស៊ីហ្គេម លើកទី៣២ នៅកម្ពុជា៖

  • ក្រុមបាល់ទះនារីជម្រើសជាតិថៃ មេដាយមាស
  • ក្រុមបាល់ទះនារីជម្រើសជាតិវៀតណាម មេដាយប្រាក់
  • ក្រុមបាល់ទះនារីជម្រើសជាតិឥណ្ឌូណេស៊ី មេដាយសំរឹទ្ធ
  • ក្រុមបាល់ទះនារីជម្រើសជាតិ ហ្វីលីពីន លេខ ៤
  • ក្រុមបាល់ទះនារីជម្រើសជាតិ សិង្ហិបុរី លេខ ៥
  • ក្រុមបាល់ទះនារីជម្រើសជាតិ ម៉ាឡេស៊ី លេខ ៦
  • ក្រុមបាល់ទះនារីជម្រើសជាតិ មីយ៉ាន់ម៉ា លេខ ៧
  • ក្រុមបាល់ទះនារីជម្រើសជាតិ កម្ពុជា លេខ ៨៕

Share.