កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ក្រុមបាល់បោះបុរស របស់កម្ពុជា ៥ទល់៥ បានយកឈ្នះថៃ ដោយលទ្ធផល ៧៦ទល់៦៦ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅពហុ​កីឡដ្ឋានជាតិ​មរតតេជោ ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ខណៈក្រុម​ជើង​ឯក​១៨សម័យកាលហ្វីលីពីន បានយកឈ្នះក្រុមម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៧៦ទល់៨៤ ឡើងទៅវគ្គផ្តាច់ព្រ័ត្រជួបកម្ពុជា ដែលកំពុងអង្គុយរង់ចាំ។

បាល់បោះបុរស (5×5) ១៦ ឧសភា ២០២៣ | ពហុ​កីឡដ្ឋានជាតិ​មរតតេជោ៖
-មេដាយ​សំរឹទ្ធ ថៃ vs ឥណ្ឌូណេស៊ី (ម៉ោង១:០០រសៀល)
-មេដាយមាស កម្ពុជា vs ហ្វីលីពីន (ម៉ោង​៣:០០រសៀល)។

Share.