កីឡាការិនីកម្ពុជា-អាមេរិក ថប កាសានដេ នីកូល (Cassandre Nicole Tubbs) ហៅ ខេ​ស៊ី ដណ្តើមបានមេដាយមាសជាលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ​បន្ទាប់ពីយកឈ្នះកីឡាការិនីវៀតណាម ការប្រកួតកីឡាតេក្វាន់ដូ វិញ្ញាសានារីទម្ងន់ក្រោម ៦៧គីឡូក្រាម។

កីឡាការិនី ថប កាសានដេ នីកូល កើត​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៩៩ នៅ​សហរដ្ឋអាមេរិក ដោយមាន​ឪពុក ជា​កូនកាត់​ខ្មែរ​-អាមេរិក និង​ម្ដាយ​ខ្មែរ​។ ខណ:នាងធ្លាប់ប្រកួត​តំណាង​កម្ពុជា ចំនួន ៣លើករួចមកហើយដូចជា៖
-ស៊ីហ្គេម​ឆ្នាំ២០១៧ នៅម៉ាឡេស៊ី ទទួលបាន​មេដាយ​សំរឹទ្ធ​ ​
-ស៊ី​ហ្គេមឆ្នាំ​២០១៩ នៅ​​ហ្វីលីពីន បានទទួល​មេដាយប្រាក់
-​ស៊ី​ហ្គេមឆ្នាំ​២០២១ នៅវៀតណាម ទទួលបាន​ត្រឹម​មេដាយ​សំរឹទ្ធ៕

Share.