កីឡាករ​កម្ពុជា ទូច រ៉ាឆាន់ (ហៅ បឺត សង្ឃឹម) ដណ្តើម​បានមេដាយមាស ក្នុង​ប្រភេទ​កីឡា Kickboxing ប្រភេទ​ទម្ងន់ បុរស-៥៧គីឡូក្រាម ក្រោយយកឈ្នះកីឡាករវៀតណាម ដោយពិន្ទុ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។

ដូច្នេះកីឡាករ​កម្ពុជា ទូច រ៉ាឆាន់ បានបង្កើតកំណត់ត្រាថ្មី ដោយអាចការពារតំណែងជាម្ចាស់មេដាយមាស ២លើកជាប់គ្នា ក្នុង​ប្រភេទ​កីឡា Kickboxing លើទឹកដីខ្លួនឯង។

បន្ទាប់ពីធ្លាប់ឈ្នះលើកដំបូងកាលស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​ រូបគេធ្លាប់ដណ្តើមបាន​មេដាយមាស ក្រោយឈ្នះកីឡាករ​ថៃ Arunno Sivapan ដោយ​ពិន្ទុ​ដាច់ ៣-០។

រូបពី AKP
រូបពី AKP

ក្រៅពីនេះក៏ចូលរួមអបអរសាទរ! កីឡាករកម្ពុជា សុខ រិទ្ធ ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាប្រដាល់ Kick Boxing ទម្ងន់ ៥១គីឡូក្រាម (Low Kick)៕

Share.