ដូចការបោះឆ្នោតមុនៗដែរ គ្រប់មណ្ឌលបោះឆ្នោតមានចំនួនអាសនៈ ឬកៅអីសភាមិនដូចគ្នាទេ។ មានខេត្តមួយចំនួនមានអាសនៈសភាតែ១ប៉ុណ្ណោះ។ សម្រាប់គណបក្សប្រជាជនកម្ពុជា តើឥស្សរជនរូបណាបានទៅឈរឈ្មោះនៅមណ្ឌលដែលមានតែ១អាសនៈនេះ?

យោងតាមបញ្ជីផ្លូវការចេញផ្សាយដោយ គ.ជ.ប ឥស្សរជនគណបក្សប្រជាជនកម្ពុជាដែលឈរនៅមណ្ឌលបោះឆ្នោតដែលមានតែ១អាសនៈនោះរួមមាន ឯកឧត្តម ដុំ យុហៀន មណ្ឌលខេត្តកោះកុង និងឯកឧត្តម ចាន់ យឿន មណ្ឌលខេត្តមណ្ឌលគិរី។

ក្រៅពីនេះ ឯកឧត្តម មាស សុភា ឈរមណ្ឌលខេត្តព្រះវិហារ, ឯកឧត្តម គិត ទ្រី មណ្ឌលខេត្តរតនគិរី, ឯកឧត្តម ឡូយ សុផាត មណ្ឌលខេត្តស្ទឹងត្រែង, ឯកឧត្តម ចម ប្រសិទ្ធ មណ្ឌលខេត្តកែប ឯកឧត្តម គន់ គីម មណ្ឌលខេត្តឧត្តរមានជ័យ និងឯកឧត្តម អ៊ី ឈាន មណ្ឌលប៉ៃលិន។

ដ្បិតមណ្ឌលបោះឆ្នោតទាំងនោះ មានអាសនៈសភាតែមួយ ប៉ុន្តែទន្ទឹមនឹងដាក់បេក្ខជនពេញសិទ្ធិ គណបក្សប្រជាជនកម្ពុជា​ក៏ដាក់បេក្ខជនបម្រុងយ៉ាងតិចក៏៣រូបដែរ។ បេក្ខជនបម្រុងលំដាប់ទី១​ មានអាទិភាពក្លាយជាបេក្ខជនតំណាងរាស្រ្ត ប្រសិនបើបេក្ខជនជាប់ឆ្នោតកាន់មុខតំណែងផ្សេង៕

Share.