បន្ទាយមានជ័យ៖ បុរសម្នាក់ចូលទៅបេះព្រិចតាមបន្ទាប់ព្រំដែនត្រូវជាន់មីនផ្ទុះដាច់ជើងឆ្វេង រងរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ស្ថិតភូមិសិលាខ្មែរ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ។

លោក រឿង សារិត មេបញ្ជាការស្តីទីយោធាការពារព្រំដែនលេខ៥០៣បានប្រាប់ថា៖ ជនរងគ្រោះមានឈ្មោះ លី ល័ក្ខ ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។លោកបានបញ្ជាក់ថា៖ នៅពេលគ្រោះកើតឡើងជនរងគ្រោះឈ្មោះ លី ល័ក្ខ បានទៅបេះព្រិចតាមបន្ទាត់ព្រំដែនតំបន់សដែលជាតំបន់ហាមឃាត់ និងមានស្លាកសញ្ញាហាមចូលប្រយ័ត្នមីន ហើយជនរងគ្រោះបានចូលទៅរកបេះព្រិចដើម្បីលក់ រឺធ្វើម្ហូបបណ្តាលជាន់មីនផ្ទុះដាច់ជើងខាងឆ្វេងត្រឹមខ្មោង និងជើងស្តាំរបួសធ្ងន់ ហើយកម្លាំងយោធាជំនាញបានរាវមីនចូលទៅសង្គ្រោះជនរងគ្រោះដឹកទៅកាន់មន្ទីរពេទ្យមិត្តភាពជប៉ុនមង្គលបូរី។

លោក រឿង សារិត បានបញ្ជាក់ថា៖ មីនដែលជនរងគ្រោះផ្ទុះបណ្តាលដាច់ជើងជាប្រភេទមីនប្រឆាំងមនុស្ស៥៨ហើយចំណុចដែលជនរងគ្រោះជាន់មីនផ្ទុះរងគ្រោះជាតំបន់ហាមឃាត់ និងមានស្លាកសញ្ញាមីនហាមចូលតែប្រជាពលរដ្ឋនៅតែលួចចូលទៅរកទាក់សត្វ និងបេះបន្លែ ឬព្រិចទើបបណ្តាលគ្រោះថ្នាក់ដូចជនរងគ្រោះទោះជាយ៉ាងណាកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែននៅតែបន្តទប់ស្កាត់មិនអោយប្រជាពលរដ្ឋចូល និងណែនាំទប់ស្កាត់អោយបាន៕

អត្ថបទ÷ប៉ោយប៉ែត

Share.