ក្រុមបាល់ទាត់នារីកូរ៉េខាងត្បូង និងក្រុម​បាល់ទាត់នារីកូរ៉េខាងជើង គ្រោង​នឹង​ប្រជែង​គ្នា​ក្នុង​ការ​ប្រកួត​ជម្រុះសម្រាប់កីឡាអូឡាំពិកឆ្នាំក្រោយនៅទីក្រុងប៉ារីស។ ប្រទេស​ជិតខាងគ្នាដែល​នៅ​តែ​មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ​បាន​ចាប់​ឆ្នោត​នៅក្នុងពូលជាមួយគ្នាក្នុងជុំទី២ នៃវគ្គជម្រុះទ្វីបអាស៊ី។

កូរ៉េខាងត្បូង និងកូរ៉េខាងជើង ស្ថិតនៅពូល B ជាមួយប្រទេស​ចិន​ដែល​ជា​ម្ចាស់​មេដាយ​ប្រាក់​នៅ Atlanta ឆ្នាំ១៩៩៦ រួម​ជា​មួយ​ប្រទេសថៃ។ កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង​គ្រោង​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ទី ២៩ ខែ​តុលា ឆ្នាំ២០២៣។

ក្រុមដែលឈ្នះក្នុងពូលទាំងបី និងចំណាត់ថ្នាក់លេខរៀងល្អបំផុត នឹងឡើងទៅកាន់ជុំទី៣ ដើម្បី​ប្រកួត២ជើង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤៕

Share.