ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag បានយកឈ្នះ AFC Bournemouth ក្នុងលទ្ធផល ១-០ សប្តាហ៍ទី៣៧ ប្រចាំក្របខណ្ឌ Premier League កាលពីរាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Vitality Stadium។

១គ្រាប់ជ័យជម្នះរបស់ Man Utd ស៊ុតបញ្ចូលទីដោយខ្សែបម្រើសញ្ជាតិប្រេស៊ីល Casemiro នៅនាទី៩’ ដើមតង់ទី១ បន្ថែម៣ពិន្ទុឈរលេខ៤ នៅតារាង Premier League ដើម្បីធានាកៅអីទៅលេងពានរង្វាន់ UEFA Champion League រដូវកាល ២០២៣-២៤។

លទ្ធផលបញ្ចប់ ១-០ ក៏បានជួយឲ្យអ្នកចាំទីសញ្ជាតិអេស្ប៉ាញ David de Gea ទទួលបាន Clean Sheet ច្រើនជាងគេសរុប ១៦លើក ក្លាយជាម្ចាស់ពានឯកត្តជនស្រោមដៃមាស ប្រចាំក្របខណ្ឌ Premier League រដូវកាល ២០២២-២៣៕

Share.