កម្ពុជា បង្ហាញបញ្ជីឈ្មោះក្រុមកីឡាករ PARA ESPORTS តំណាងឱ្យប្រទេសកម្ពុជាវិញ្ញាសា MOBILE LEGENDS: BANG BANG (Demonstration Sport) ចំនួន ៦រូប រួម​ទាំង​គ្រូបង្វឹក Kaka 42 និង អ្នក​គ្រប់គ្រង់ Lee Xin ដើម្បី​ចូល​រួម​ប្រកួត ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា។​​

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ មាន ១៤ប្រភេទ រួមមាន កីឡាប៊ូស្យា បាល់​ទាត់​ម្ខាង​៥នាក់ (ចលករខួរក្បាល) បាល់​បោះ​ពិការ​ភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់​ទាត់​ម្ខាង​៧នាក់(ចលករខួរក្បាល) អត្ត​ពល​កម្ម ហែលទឹក លើកទម្ងន់ បាល់ទះលើរទេះ យូដូ និង​កីឡាអេឡិចត្រូនិច (Demonstration Sport)។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា ​មាន​ការ​ចូល​រួម​ប្រកួត​ពីប្រតិភូ​អត្តពលិក​ដែល​មានពិការភាពនៃប្រទេសទាំង១១ ក្នុងតំ​បន់អាស៊ី​អាគ្នេយ៍។ ដោយឡែក កីឡាករ-កីឡា​ការិ​នីមានពិការភាពកម្ពុជាចំនួន ២៣៦នាក់ បានចុះឈ្មោះរួចរាល់ និងត្រូវ​បាន​ទទួល​ស្គាល់​ពីគណៈ​កម្មការអន្តរជាតិ ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣​​ដែល​​មាន​កីឡា​ចំនួន​១៤​ប្រភេទ​គឺ​១៣​ប្រភេទ​ប្រកួត​ដណ្តើម​មេដាយ​ជា​ផ្លូវ​ការ និង១​ប្រភេទ​ទៀត​ជា​ការ​​ប្រកួត​សម្តែង៕

Share.