ព្រះសីហនុ៖ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយះ នៅក្នុងខេត្តព្រះសីហនុ នារយះពេលចុងក្រោយនេះ គេសង្កេតឃើញ ក្រុមល្បែងអេឡិចត្រូនិច ហ្គេមបាញ់ត្រី បាននឹងកំពុងមានជិវិតឡើងវិញ ហើយ ដោយទីតាំងខ្លះជ្រកក្រោម ឈ្មោះកាស៊ីណូ ទីតាំងខ្លះជ្រកក្រោមស្លាកខារ៉ាអូខេ និង សណ្ឋាគារ ដែលជាយុទ្ឋសាស្ត្របំភ័នភ្នែក សមត្ថកិច្ច និង មន្ត្រីពាក់ព័ន្ឋ រួមជាមួយអាជ្ញាធរផងដែរ។


ជុំវិញការមានជីវិតរស់រាន របស់ល្បែងលាក់មុខនេះ ផងដែរ ក្រុមប្រជាពលរដ្ឋពលរដ្ឋមួយចំនួនដែលបានឃើញនឹង បានដឹងពីទីតាំងល្បែងទាំងអស់ បានលួចបង្ហើបទាំងភ្នែកលើកញ្ចឹងករថា តាមពិតនៅតាមទីតាំង សណ្ឋាគារ ខារ៉ាអូខេ និង ទីតាំងក្លឹបមួយចំនួនរបស់ជនជាតិចិន ភាគច្រើន គឺបានបង្កប់នូវល្បែងជាច្រើនប្រភេទ តែពួកគាតឆ្ងល់ថា ត្រឹមពួកគាត់ជាប្រជាពលរដ្ឋធម្មតាបានដឹងរឿងនេះស្ទើគ្រប់គ្នា គ្រាន់តែមិនហ៊ាននិយាយខ្លាចគេហៅសួរនាំ ចុះទំរាំសមត្ថកិច្ច មានជំនាញខាងស៊ើបអង្កេត ហេតុអី បែជាពុំដឹងរឿងល្បែងទាំងនេះ ជាពិសេសសមត្ថកិច្ចមូលដ្ឋានតែម្តង រឺ មួយដឹងហើយធ្វើមិនដឹង។ក្រុមប្រជាពលរដ្ឋ ដែលស្នើស៊ុអោយលាក់ប្រភព បានបង្ហាញអារម្មណ៏ថា  តាមពិតពួកគាត់ចង់រាយការណ៏ទៅសមត្ថកិច្ចមូលដ្ឋានណាស់ ប៉ុន្តែមានរឿងចំនួន២ធំៗ ដែលធ្វើអោយគាត់មិនហ៊ានរាយការណ៏ ដោយកត្តាទី១ ក្រោយពួកគាត់រាយការណ៏ជូនសមត្ថកិច្ចថាតើសមត្ថកិច្ចបានចុះធ្វើសកម្មភាពបង្រ្កាបទីតាំងនោះដែរឬទេ ហើយពួកគាត់នឹងមានហានិភ័យអ្វីខ្លះសម្រាប់គាត់ កត្តាទី២ ពេលខ្លះក្រោយពួកគាត់រាយកាណ៏អំពីបទល្មើស ភាគច្រើន អ្នករាយការណ៏ច្រើនក្លាយជាចុងចោទធ្វើអោយពួកគាត់ មានការខាតបង់ពេលវេលា ក្នុងផ្តល់ចំលើយ(ធ្វើអោយខកខានពេលវេលារកលុយចឹញ្ចឹមគ្រួសាររបស់ពួកគាត់) ជាពិសេសពួគាត់នឹងក្លាយផ្ទាំងស៊ឹបរបស់មន្ត្រីខិលខូចមួយចំនួន ដែលបានទទួលលាភសក្ការៈ អំពើល្មើសច្បាបប់ទាំងនោះ។

ឆ្លើយតបទៅនឹងការរាយការណ៏ពីបងប្អូនប្រជាពលរដ្ឋតាំងពីថ្ងៃទី១៧ឧសភា តាមរយះបណ្តាញផ្សពផ្សាយ លោក វរៈសេនីយ៏ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ បានគូសបញ្ជាក់តាមប្រព័ន្ឋតេឡេក្រាមថា តាមរយះរូបភាពបង្កប់ល្បែងស៊ីសងនេះ លោកពុំទាន់ដឹងថា ជាទីទាំងមានអាជ្ញាប័ណ្ណ ឬ អត់នោះទេ ចាំលោក បញ្ជូនមន្ត្រីជំនាញចុះពិនិត្យសិន និងកំពុងឆ្លងយោបល់លោកអភិបាលក្រុង៕

អត្ថបទ៖ព្រះសីហនុ

Share.