គ្រួសារ Haaland

ក្លិបបាល់ទាត់មេឃខៀវ Manchester City បានក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២២-២៣ និងជាការឈ្នះ៣រដូវកាលជាប់ៗគ្នា បន្ទាប់ពីក្រុមកាំភ្លើងធំ Arsenal បានរងបរាជ័យក្រោមថ្វីជើងរបស់ Nottingham Forest ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន City Ground, Nottingham សប្តាហ៍ទី៣៧។

បច្ចុប្បន្ន Man City របស់លោក Pep Guardiola ស្ថិតនៅកំពូលតារាងជាមួយ ៨៨ពិន្ទុ ពីការប្រកួតតែ ៣៦ប្រកួតប៉ុណ្ណោះ ឈ្នះ២៨ ស្មើ៤ និងចាញ់៤ ខណ: Arsenal របស់លោក Mikel Arteta ឈរលេខរៀងទី២ ដោយមាន ៨១ពិន្ទុ ពីការលេង ៣៧ប្រកួត ឈ្នះ២៥ ស្មើ៦ និងចាញ់៦។

ភ្លាមៗនោះខ្សែប្រយុទ្ធ Erling Haaland តារាជើងស៊ុតរបស់ Man City បានបង្ហាញមុខមិត្តស្រីជាសាធារណៈគឺកញ្ញា Isabel Haugseng Johansen ជាកីឡាការនីបាល់ទាត់ដូចគ្នាផងដែរ។

គួរដឹងថាកីឡាករវ័យ២២ឆ្នាំ ជនជាតិន័រវេសរូបនេះផ្ទេរពីក្លិបបាល់ទាត់ Borussia Dortmund មកកាន់ Man City ក្នុង​តម្លៃ​៦០​លាន​អឺ​រ៉ូ (៦៣​លាន​ដុល្លារ​) ដោយទទួល​បាន​ថ្លៃ​នឿយហត់ ៣៧៥,០០០​ផោន (​ជាង​៤៦​ម៉ឺន​ដុល្លារ​) ក្នុង​មួ​យស​ប្តា​ហ៍​។

បច្ចុប្បន្ន Erling Haaland កំពុងតែកាន់កាប់បញ្ជី Top Scorer ទាំងនៅ UCL និង Premier League៖
– UCL បង្ហាញខ្លួនបាន១០លើក ស៊ុតបាន១២គ្រាប់
– Premier League បង្ហាញខ្លួនបាន៣៤លើក ស៊ុតបាន៣៦គ្រាប់៕

កញ្ញា Isabel Haugseng Johansen
Share.