រថយន្តTUNDRA មួគ្រឿង បើកបោះពួយល្បឿនលឿន រេចង្កូតជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ កប់ភក់ តែមិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសឡើង កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវ១០៥កា ចំណុចភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើនេះម៉ាក TUNDRA ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ-3755 ក្រោយកើតហេតុ ម្ចាស់ទៅបាត់ ទុករថយន្តចោលក្នុងប្រឡាយ ។

តាមប្រជាពលរដ្ឋនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ អំឡុងពេលខាងលើ គ្រាន់តែឮសូរសម្លេងរថយន្ត បើកពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្ងាត់បាត់សម្លេង ចេញមកមើល ឃើញតែម្ចាស់ចាកចេញទៅបាត់ រថយន្តកប់ទឹកស្អុយ ៕

Share.