មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿងបុករះម៉ូតូ និង រថយន្តមួយគ្រឿងទៀត រួចបុកផ្ទះពលរដ្ឋបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ។

ហេតុការណ៍នេះបានកើតឡើងនៅ តាមបណ្តោយផ្លូវមិត្តភាព ចំណុចផ្លូវកែងចំណោតឡើងទៅតូតាល់ទាំងលើ ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបញ្ចាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តសាស័រមួយគ្រឿងពណ៌ផ្ទៃមេឃ របស់ក្រុមហ៊ុនដឹកជញ្ជូនសំរាមKSWM ចុះចំណោតខ្វះការប្រុងប្រយ័ត្នដាច់ហ្វ្រាំង ក៏បានបុករះម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ជាអ្នកបើកបរម៉ូតូរងរបួស បន្ទាប់មករថយន្តសាស័រមិនទាន់អស់ល្បឿនបន្តទៅបុកនិងរថយន្តមួយគ្រឿងទៀតទិសដៅពីលិចទៅកើត ម៉ាក Ford Ranger ពណ៌ប្រផះ រុញទៅបុកតូបលក់ដូររបស់ពលរដ្ឋមួយតូបទៀត រងការខូចខាតយ៉ាងតំណំ ។

ក្រោយពេលកើតហេតុតំណាង ភាគីខាងរថយន្តក្រុមហ៊ុនដឹកសំរាមKSWM បានចេញមុខមកដោះស្រាយភ្លាមៗ និងធ្វើការទូទាត់សំណង ទៅដល់ភាគីរងគ្រោះទៅតាមការខូចខាតជាក់ស្តែង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

អត្ថបទ៖តោពីរ

Share.