ឈានចូល​សប្ដាហ៍ទី៤ ការប្រកួតពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) បាន​បញ្ចប់​​នៅមុននេះ ដោយក្រុមភ្នំពេញហ្គាឡាក់ស៊ី បាន​យក​ឈ្នះ​កំពតអេហ្វស៊ី ខណ:ខេត្តព្រះសីហនុ បាន​យកឈ្នះ ខេត្តកំពង់ស្ពឺ។

លទ្ធផល​ជំនួប​ទអា២ នៅថ្ងៃ​ទី២៣ ខែ​ឧសភា ២០២៣ ក្នុង​ពូល A មាន ៖

-ភ្នំពេញហ្គាឡាក់ស៊ី ១-០ កំពតអេហ្វស៊ី នៅ​​វិទ្យាល័យ​ព្រះរាជសម្ភារ

-ខេត្តព្រះសីហនុ ២-១ ខេត្តកំពង់ស្ពឺ នៅ​អនុវិទ្យាល័យ​សម្តេច​ឱ

ខណ:នៅថ្ងៃ​ទី​២៤ ខែ​ឧសភា ស្អែក ក៏​មាន​ការ​ប្រកួត​នៅ​ក្នុង​ពូល B មាន​៖ កំពង់ចាម ប៉ះ កណ្ដាល នៅ​វិទ្យាល័យ​ព្រះសីហនុ និងត្បូងឃ្មុំ ប៉ះ ស្វាយរៀង នៅ​វិទ្យាល័យ​ហ៊ុនសែន​មេមត់ ចាប់​ពី​ម៉ោង ១៥:៣០នាទីតទៅ។

ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) បាន​​ចាប់​ដំណើរ​ការ​ប្រួត​ចាប់​ពីថ្ងៃទី២៨ មីនា ២០២៣ រហូតដល់ ថ្ងៃទី៧ តុលា ២០២៣ ដោយ​មាន​ក្រុម​ចំនួន ២០ចូល​រួម​ប្រកួត បែងចែកជា៤ពូល៖ ក, ខ, គ, ឃ៕

Share.