ក្នុង​រដូវកាល​ឆ្នាំ​២០២១ នេះ​​មាន​ក្លិប​បាល់ទាត់​មួយ​នៅ​ប្រទេស​ជប៉ុន Shimizu S-Pulseសមាជិក​ពានរង្វាន់​លីគ​កំពូល J1 League បាន​ប្រើ​ពាក្យ”Cambodia-Kingdom of Wonder” នៅ​លើ​សម្លៀកបំពាក់​របស់​ខ្លួន​ ហើយ​ក្រុម​មួយ​នេះ​នឹង​រៀបចំ​​ការ​ប្រកួត​មួយ​ដោយ​ប្រើ​ពាក្យ​«Cambodia Day» នៅ​ក្នុង​សប្ដាហ៍​ទី​​២៣​ដើម​ខែ​សីហា ខាង​មុខ។

បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន បាន​បញ្ជាក់​ថា​នៅ​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម​ឯកអគ្គរាជ​ទូត​បាន​ទទួល​ប្រធាន​ក្រុមហ៊ុន Taica Corporation ដែល​បាន​ឧបត្ថម្ភ​ដាក់ Logo “Cambodia-Kingdom of Wonder” នៅ​លើ​ឯកសណ្ឋាន​កីឡា​របស់​ក្រុម​បាល់ទាត់ Shimizu S-Pulse។

ក្រុមហ៊ុន ​Taica នឹង​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ក្នុង​លីគ​កំពូល​ជប៉ុន រវាងក្រុម Yokohama FC ប្រកួត ជាមួយ​ក្រុម​Shimizu S-Pulse នៅ​ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១ ខាងមុខ ដោយ​ដាក់​ឈ្មោះ​ថា«Cambodia Day»។

អត្ថបទពាក់ព័ន្ធ៖លីគ​កំពូល​ជប៉ុន បន្ថែម​​ផ្សាយ​បន្ត​ផ្ទាល់ទៅ​កាន់​អ៊ីតាលី,សាន់ម៉ារីណូ​និង​បុរី​វ៉ាទីកង់

ក្រុម​​Shimizu S-Pulse នឹង​បើក​ទ្វា​កីឡដ្ឋាន​ IAI Stadium Nihondaira ក្នុង​ទីក្រុង​របស់​ខ្លួន​Shizuoka ទទួល​ព្រឹត្តិការណ៍​មួយ​នេះ។ គិត​ត្រឹម​សប្ដាហ៍​ទី២០ នេះ​ក្រុម​​Shimizu S-Pulse ឈរ​ចំណាត់​ថ្នាក់​លេខ​១៣ ក្នុង​ចំណោម​សមាជិក​ទាំង​២០​ក្រុម មាន​២២​ពិន្ទុ​ក្នុង​ដៃ ខណៈ​ក្រុម Yokohama FCឈរ​លេខ២​បណ្តោះអាសន្ន​មាន​៤៦ពិន្ទុ៕

ជម្រើស​១១នាក់​ដំបូង​កន្លងមក ហើយ​ពាក្យ `Cambodia-Kingdom of Wonder” នៅ​លើខោ​ក្រុម Shimizu S-Pulse
Telegram-Troryorng
Share.