ភ្នំពេញ៖​ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីតំបន់ នៃជ្រលងសម្ពាធទាបពីភាគខាងលើថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម។

សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គរ រន្ទះ លាយ​ឡំនិងខ្យល់កន្រ្តាក់  ពីថ្ងៃទី១១-១៧ សីហា – គេហទំព័រ ខ្មែរ៧មករា

លក្ខណៈបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល
 សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
 សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
 អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២៖តំបន់ខ្ពង់រាប
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
 សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
 អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

៣៖តំបន់មាត់សមុទ្រ
សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
 សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
 អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ លើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់។

អាកាសធាតុ Archives | Page 5 of 11 | ANN HOT NEWS

អាស្រ័យហេតុនេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាច កើតមានឡើងជាយថាហេតុ៕

អត្ថបទ៖ សង្គម

Share.