គិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ចំនួនសរុប៩០២នាក់ហើយ។

ក្រសូងសុខាភិបាលបានជូនដំណឹងថា កម្ពុជាបានបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩៨១នាក់ ខណៈអ្នកជំងឺចំនួន៨១៥ នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦០,៩៥៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៥២,៤៧៥នាក់ និងស្លាប់សរុបចំនួន ៩០២នាក់៕

អ្នកបាត់បង៉ជីវិតដោយសារកូវីដ១៩នៅកម្ពុជា កើនឡើងដល់ជាង៩០០នាក់ហើយ!
Share.