យោង​តាមសេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ Bae Suzy នឹង​ត្រលប់​មក​សម្ដែង​ភាពយន្តភាគ​​​ថ្មី​មួយ​មាន​ចំណង​ជើង​ថា​ «The Second Anna»​។

សារព័ត៌មាន​ Star News បាន​ឱ្យ​ដឹង​ថា​ Suzy នឹង​ត្រលប់​មក​សម្ដែង​ឡើង​វិញ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ «The Second Anna» ដែល​ជា​រឿង​ស្ថិត​ក្នុង​គំរោង​ដំបូង​គឺ​ផលិត​ជា​ភាព​យន្ត​ ប៉ុន្តែ​បាន​ច្នៃ​ចេញ​ជា​រឿង​ភាគ​ដែល​មាន​ចំនួន​៨​ភាគ​វិញ​។ រឿង​នេះ​និយាយ​ពី​នារី​ម្នាក់​ដែល​មាន​ជីវិត​រស់​នៅ​ខុស​ពី​អ្នក​ដទៃ​ដោយ​សារ​តែ​នាង​​ម​ាន​ជំងឺ​ Ripley Syndrome (ជំងឺ​ផ្លូវ​ចិត្ត​ម្យ៉ាង​ដែល​ធ្វើ​ឱ្យ​​អ្នក​ជំងឺ​ជឿ​ថា​ពាក្យ​ភូត​ភរ​កុហក​របស់​ខ្លួន​គឺ​ជា​ការ​ពិត ហើយ​ព្យាយាម​ប្រឹង​បង្កើត​ស្ថានការណ៍​ និង​ និយាយ​ពាក្យ​កុហក​​)។

Suzy ទទួល​សម្ដែង​រឿង​នេះ​​គឺ​ជា​រឿង​ដំបូង​បន្ទាប់​ពី​ស្រីស្អាត​រូប​នេះ​បាន​សម្ដែង​ភាពយន្ត​ដ៏​ល្បី​ Start Up របស់​ TVN ដោយ​សារតែ​ជឿជាក់​លើ​​ទឹក​ដៃ​ដឹកនាំ​ និង សេណារីយ៉ូ​រឿង​។ រឿង​នេះ​​ដឹកនាំ​ដោយ​ Lee Ju Young ដែល​​បាន​ដឹកនាំ​​ភាពយន្ត​​ «A Single Rider»

សម្រាប់​រឿង​ «The Second Anna» ស្ថិត​ក្នុង​ដំណាក់​កាល​ស្វែង​រក​តួឯក​ប្រុស​ និង​ តួ​អង្គ​ផ្សេង​ៗ​ទៀត​ ​មុន​នឹង​កំណត់​កាល​បរិច្ឆេទ​ថត​នៅ​ក្នុង​ឆ្នាំ​នេះ​៕

Telegram-Troryorng
Share.