លោក John Bostock អាយុ ៦២​ឆ្នាំ ​រស់​នៅ​ទីក្រុង​ Birmingham បាន​រក​ឃើញ​សំណង់​មួយ​ខ្នង​ដែលធ្វើ​ពី​ ​សំបក​អយស្ទ័រ​ ​ធ្មេញ​ និង​ ​ឆ្អឹងរ​បស់​សត្វ​គោ​ ​និង ​ចៀម​ ដែល​​លាក​់​ខ្លួន​នៅ​ក្នុង​សួនច្បារ​ក្រោយ​ផ្ទះ​របស់​លោក​រយៈ​ពេល​ជាង​ ​២៥​ឆ្នាំ​ហើយ​។​

លោក John បានបញ្ជាក់ថា មិនគួរឲ្យជឿទេថាក្នុងផ្ទះរបស់លោកមានលាក់ទុកនៅសំណង់ដ៏ចម្លែកក្នុងសួនច្បារក្រោយផ្ទះអស់
រយៈពេលជាច្រើនឆ្នាំបែបនេះសោះ។ លោករកឃើញសំណង់ដ៏ចម្លែកនេះនៅពេលដែលលោកកំពុងតែដើរមើលបរិវេណជុំវិញផ្ទះ ព្រោះលោកមិនដែលមានពេលដើរមើលបរិវេណ​ជុំវិញផ្ទះទេតាំងពីលោករស់នៅទីនេះអស់ជាង២៥ឆ្នាំនោះ ហើយពេលនេះបែរជារកឃើញនៅពេលដែលលោករៀបចំរើឥវ៉ាន់ចាកចេញពីផ្ទះរបស់លោកដើម្បីទៅរស់នៅផ្ទះថ្មី។

បន្ទាប់ពីរកឃើញសំណង់ដ៏ចម្លែកនេះ លោក John បានថតបង្ហោះចូលក្នុងបណ្ដាញសង្គមដើម្បីចែករំលែកនូវរឿងដ៏អាថ៌កំបាំងនេះ ហើយសង្កេតឃើញថារូបភាពនេះទទួលបានការចាប់អារម្មណ៍ជាច្រើនផងដែរ ក្នុងនោះក៏មានអ្នកបុរាណវិទូជាច្រើននាក់បានសន្មត់ថា សំណង់នេះជាសំណង់ដែលធ្វើអំពីសំបកអយស្ទ័រ ធ្មេញ និង ឆ្អឹងរបស់សត្វរាប់រយឆ្នាំមកហើយ ពួកគេមិនដែលបានឃើញពីសំណង់ដ៏ចម្លែកនេះនៅក្នុងទីក្រុង Birmingham នោះទេ៕

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

ទស្សនាវីដេអូ​​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.