យោងតាមការចុះផ្សាយរបស់គេហទំព័រ Inside the game បានឲ្យដឹងថា ប្រទេសអង់គ្លេស មានគម្រោងចង់ដេញថ្លៃធ្វើជម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ផ្នែកនារី FIFA Women’s World Cup ឆ្នាំ២០៣១ ស្របពេញដែលប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺជាសហម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៣ នេះ។

កន្លងមកប្រទេសអង្គគ្លេស ដែលមហាជនទូទាំងពិភពលោកស្គាល់ថាជាប្រទេសមានសក្តានុពលខ្លាំងលើឧស្សាហកម្មបាល់ទាត់មួយនេះក៏ធ្លាប់មានគម្រោងចង់ដេញថ្លៃធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ UEFA EURO ឆ្នាំ២០២៨ ផ្នែកបុរសផងដែល ប៉ុន្តែពេលនេះ ប្រទេសអង់គ្លេស កំពុងផ្តោតលើរឿងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ FIFA Women’s World Cup ឆ្នាំ២០៣១ វិញ។

គួរជម្រាបថា៖ ព្រឹត្តិការណ៍ FIFA Women’s World Cup បង្តើតឡើងដំបូងនៅឆ្នាំ១៩៩១ ដែលកាលនោះព្រឹត្តិការណ៍បាល់ទាត់ផ្នែកនារីមួយនេះធ្វើឡើងនៅប្រទេសចិន ស្របពេលដែលក្រុមបាល់ទាត់នារីរបស់អាមេរិក គឺជាក្រុមដែលគ្រងជើងឯកច្រើនជាងគេគិតចាប់ពីបង្តើតព្រឹត្តិការណ៍នេះមក ពោលគឺគ្រងជើងឯកដំបូងនៅឆ្នាំ១៩៩១, ១៩៩៩, ២០១៥ និងឆ្នាំ២០១៩ ខណៈក្រុមជម្រើសជាតិនារីអាល្លឺម៉ង់ គ្រងជើងឯកបាន២ដង នៅឆ្នាំ២០០៧ និងឆ្នាំ២០១១៕

Share.