អ្នក​នាង​ ខាត់ សុឃីម​ ដែល​ត្រូវ​អ្នក​គាំទ្រ​ប្រសិទ្ធនាម​ឱ្យ​ថា​តារា​ពហុជំនាញ​ ព្រោះ​តែ​អ្នក​នាង​មាន​សមត្ថភាព​ច្រើន​មុខ​ក្នុង​វិស័យ​សិល្បៈ​កាល​ពី​យប់​ទី​១១ ខែ​កក្កដា បាន​បង្ហោះ​រូប​ថត​ឯកសារ​សំខាន់​ៗ​មួយ​ចំនួន​ ព្រម​ជាមួយ​សំណេរ​ប៉ុន្មាន​ឃ្លា​ដែល​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ឃើញ​ហើយ​ផ្ដើម​មាន​កម្លាំង​ ​តស៊ូ​ជា​បន្ត​ទៀត​។

សូម​ចុច​អាន​ តារា​ខ្មែរ​​រួម​ចិត្ត​ តវ៉ា​​ ចំពោះ​​បញ្ហា​​ការ​សាងសង់​​ប្រាសាទ​ថ្ម​ ដូច​​នឹង​ប្រាសាទ​អង្គរ​នៅ​ប្រទេសថៃ!

យោង​តាម​ការ​បង្ហោះ​របស់​អ្នក​នាង​ ខាត់ សុឃីម​ នៅ​ផេក​របស់​ខ្លួន​ បាន​បង្ហាញ​ឱ្យ​ឃើញ​រូប​ថត​ជា​ច្រើន​សន្លឹក​មាន​ទាំង​ប័ណ្ណ​ប៉ាតង់​ និង​វិញ្ញាបនបត្រ​បញ្ជាក់​ដែល​ទទួល​ស្គាល់​ដោយ​ក្រសួងនានា​ ព្រម​ជាមួយនឹង​​​ការ​រៀបរាប់​​ របស់​អ្នក​នាង​ថា​ទោះ​ជា​មាន​ការ​លំបាក​ខ្លាំង​យ៉ាង​ណា​ ឧបសគ្គ​ច្រើន​កម្រិត​ណា​​ក៏​ដោយ​ ឱ្យ​យើង​មិនខ្ជិល​ នោះ​យើង​ប្រាកដ​ជា​គេច​ផុត​ពី​ការ​លំបាក​ អ្នក​​នាង​បាន​សង្កត់​​ធ្ងន់​​ត្រង់​ចំណុច​មួយ​ថា​ បើ​ដង្ហើម​នៅ​មាន​ អ្នក​នាង​មិន​ព្រម​ចុះ​ចាញ់​នោះ​ទេ​ ក្ដី​សង្ឃឹម​នៅ​ពេញ​១០០% ​ក្រៅ​ពី​នោះ​អ្នក​នាង​ក៏​បាន​អរគុណ​ចំពោះ​មនុស្ស​ល្អ​ៗ​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​អ្នក​នាង​ផង​ដែរ​។

«សុបិនក្លាយជាការពិត🙏💐💰🐉 Mochy Cosmetics រូបពិត ក្រុមហ៊ុនពិត🥰សូមកុំបោះក្តីស្រមៃខ្លួនឯងចោល ត្រូវតស៊ូយកអោយបាន💐💰🙏 ។ ហាមបាក់ទឹកចិត្តណា ទោះជីវិតធ្លាក់ដល់ កំរិតណាក៏ដោយ🙏 ជីវិតមានឡើង មានចុះ ពេលខ្លះទុក្ខ ពេលខ្លះសុខ ពេលខ្លះសើច ពេលខ្លះយំ និងជារស់ជាតិជីវិត គ្មានអ្នកណាជៀសផុតទេ ត្រូវរឹងមាំ តស៊ូ ជំនះរាល់ឧបសគ្គ ហើយទទួលយកការពិត 💪💪ផ្ញើរជូនអ្នកពិបាកនិងបាក់ទឹកចិត្តជាពិសេស អ្នកណាក៏មានទុកដែរតែខ្ជិល ក្រ ខ្ជិល លំបាក (ក្រគេមើលងាយ)។ បើដង្ហើមខ្ញុំនៅមានខ្ញុំមិនចុះចាញ់ជាដាច់ខាតក្តីសង្ឃឹមគឺនៅ១០០%(សូមអរគុណវេលា)ជាពិសេសមនុស្សដ៏ល្អៗដែលតែងតែជួយខ្ញុំ»

ការ​ចែក​រំលែក​​នូវ​គំនិត​ ទស្សនៈ និង​បទ​ពិសោធ​ផ្ទាល់​ខ្លួន​របស់​អ្នក​នាង​បាន​ទទួល​ការ​គាំទ្រ និង ​អរគុណ​យ៉ាង​ច្រើន​ពី​សំណាក់​ហ្វេន​ ដោយ​មាន​អ្នក​ចូល​មក​ចូលរួម​អបអរសាទរ និង អ្ន​ក​ចូល​មក​ថ្លែង​​អំណគុណ​ចំពោះ​ពាក្យពេចន៍​លើក​ទឹក​ចិត្ត​របស់​អ្នក​នាង​ ដែល​ជា​កម្លាំង​ជំរុញ​ឱ្យ​មាន​ទឹក​ចិត្ត​ដើរ​ទៅ​មុខ​ ជម្នះ​ឧបសគ្គ​ ​ជា​បន្ត​ទៀត​៕

Telegram-Troryorng
Share.