ឆ្លើយតបទៅនឹងកំណើននៃអ្នកជំងឺកូវីដ១៩ដែលត្រូវសម្រាកព្យាបាលនៅតាមផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សាលារាជធានីភ្នំពេញនិងមន្ទីរសុខាភិបាលរាជធានីបានរៀបចំកញ្ចប់ថ្នាំ សម្រាប់ព្យាបាលតាមផ្ទះ។

នេះបើយោងតាមការប្រកាសរបស់អាជ្ញាធររាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី១២ខែកក្កដានេះ ក្រសួងសុខាភិបាល សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានធ្វើសន្និសីទសារព័ត៌មាន ផ្សព្វផ្សាយនីតិវិធី និង   យន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនិងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

អ្នកជំងឺឬក្រុមគ្រួសាររបស់អ្នកជំងឺកូវីដ១៩អាចទាក់ទងតាមលេខ១២២២ ឬតាមអាជ្ញាធរដែន ដីដើម្បីទទួលបានព័ត៌មានបន្ថែមក៏ដូចជាថ្នាំសម្រាប់ព្យាបាលនៅតាមផ្ទះ។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់សុខាភិបាលអះអាងថា គ្រប់អ្នកជំងឺកូវីដ១៩ទាំងអស់មិនមែនសុទ្ធតែត្រូវការថ្នាក់ដើម្បីព្យាបាល នោះឡើយ៕

Share.