យ៉ាងហោចអ្នកជំងឺកូវីដ១៩ កម្រិតស្រាល ១ ០៣០នាក់ បាននឹងកំពុងសម្រាកព្យាបាលនៅតាមផ្ទះ នៅក្នុងខណ្ឌចំនួន១៣ ក្នុងរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ។ 

ថ្លែងក្នុងសន្និសីសារព័ត៌មាននៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១២ ខែកក្កដា នេះ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ ក្នុងចំណោមអ្នកជំងឺជាង ១ពាន់នាក់ ដែលកំពុងសម្រាកព្យាបាលតាមផ្ទះ គឺមាន២៦៨នាក់ បានជាសះស្បើយជំងឺកូវីដ១៩។ ការព្យាបាលជំងឺកូវីដ១៩ នៅតាមផ្ទះ គឺបានចាប់ផ្ដើមតាំងពីខែមេសា ២០២១។

ផ្អែកតាមរបាយការណ៍  អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកនៅតាមផ្ទះ គឺមានចំនួន ១៣ខណ្ឌ មានដូចជា៖

  1. ខណ្ឌសែនសុខ មានអ្នកព្យាបាលនៅផ្ទះ មានចំនួន ២២៦ នាក់ , 
  2. ខណ្ឌមានជ័យ ១៣២ នាក់ , 
  3. ខណ្ឌពោធិ៍ សែនជ័យ ១១៨, 
  4. ខណ្ឌ បឹងកេងកង ៩៨ នាក់ 
  5. ខណ្ឌដង្កោ ៨៩ នាក់ 
  6. ខណ្ឌឫស្សីកែវ ៦៥ នាក់ 
  7. ខណ្ឌ ច្បារអំពៅ ៥៨ នាក់ 
  8. ខណ្ឌ ដូនពេញ ៥៤ នាក់ 
  9. ខណ្ឌ ចំការមន ៥៣ នាក់ 
  10. ខណ្ឌ ទួលគោក ៣៩ នាក់ 
  11. ខណ្ឌ កំបូល ៣៤ នាក់ 
  12. ខណ្ឌ ជ្រោយចង្វារ ៣០ នាក់ 
  13. ខណ្ឌ ព្រែកព្នៅ មានអ្នកជំងឺព្យាបាលតិចជាងគេនៅរាជធានីភ្នំពេញ ។

វិធានការរបស់សាលារាជធានីភ្នំពេញ បានលើកទឹកចិត្តសម្រាប់អ្នកមានជំងឺកូវីដ១៩ ក្នុងកម្រិតស្រាល ហើយផ្ទះរបស់ខ្លួនមានលក្ខណៈសមរម្យ ដែលអាចព្យាបាលជំងឺកូវីដ១៩ គឺគួរគប្បីព្យាបាលនៅតាមផ្ទះ ដើម្បីសម្រាលបន្ទុកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩។ យ៉ាងណាមិញប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ជុំវិញសំណួរ នៃការព្យាបាលជំងឺនៅតាមផ្ទះ អាចទូរសព្ទទៅសាកសួរសួរបាន តាមរយៈលេខ 1222៕

Share.