មិនដឹង​ថា​ព្រោះ​តែ​មូលហេតុ​បាត់​​មុខ​យូរ​មិន​សូវ​បង្ហាញ​វត្តមាន​ក្នុង​វិស័យ​សិល្បៈ​ ​​ព្រោះ​តែ​ងាក​ទៅ​បំពេញ​​ធុរកិច្ច​ផ្ទាល​់​ខ្លួន​ ទើប​ធ្វើ​ឱ្យ​ស្រី​ស្អាត​មុខ​គួរ​ឱ្យស្រលាញ់​ដូច​តុក្កតា​ Kwan Usamamee ត្រូវ​បាន​អ្នក​គាំទ្រ​នាំ​គ្នា​ចូល​ទៅ​សួរ​នាំ​ក្នុង​ IG ដោយ​ក្ដី​នឹក​រលឹក​ និង​ ក្ដី​បារម្ភ​។

ថ្មី​ៗ​នេះ​​មាន​អ្នក​គាំទ្រ​របស់​កញ្ញា​ម្នាក់​បាន​ចូល​ទៅ​ Comment សួរ​​នៅ​ក្នុង​គណនី​ IG របស់​កញ្ញា​ Kwan ដើម្បី​ឱ្យ​ប្រាកដ​ចិត្ត​យ៉ាង​ដូច្នេះ​ថា​៖ «រឿង​ពិត​មែន​ទេ​ ដែល​ថា​បង​ Kwan បាត់​បង់​ជីវិត​?​» បន្ទាប់​ពី​មាន​ការ​សួរ​នាំ​រឿង​អាយុ​ជីវិត​​មិន​ទុក​យូរ​កញ្ញា​ Kwan បាន​ចេញ​មក​ឆ្លើយ​តប​ភ្លាម​ៗ​ថា​៖ «បង​នៅ​រស់​ទេ​»។

ចម្លើយ​របស់​ស្រី​ស្រស់​អតីត​តារា​សម្ដែង​ល្បី​របស់​ CH7 រូប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ភាព​រីករាយ​ ព្រោះ​ការ​ដែល​កញ្ញា​បាត់​ម​ុខ​ព្រោះ​បច្ចុប្បន្ន​ធុរកិច្ច​ផ្ទាល់​ខ្លួន​មាន​ច្រើន​ ដូច្នេះ​ទើប​កញ្ញា​មិន​សូវ​មាន​ពេល​បាន​ផុស​លើ​បណ្ដាញ​សង្គម​​ពី​ការងារ​​​ និង​ ​សកម្មភាព​ផ្សេងៗ​ដូច​កាល​ពី​មុន​ ខណៈ​សម្រាប់​រឿង​ភាគ​កញ្ញា​ប​ង្ហើប​ថា​ឆ្នាំ​ក្រោយ​នឹង​បាន​ឃើញ​កញ្ញា​​ក្ន​ុង​រឿង​មិន​ខាន​៕​​

ប្រភព៖ Panasia

Share.