ប៉េកាំង​៖ តារា​ចិន​លោក Kris Wu និង​ ក្រុម​ការងារ​ផ្នែក​គ្រប់​គ្រង​បាន​ចេញ​ប្រកាស​ប្ដឹង​ទៅ​លើ​ Influencer ល្បី​ឈ្មោះ​មួយ​រូប​ដែល​បាន​និយាយ​ថា​ខ្លួន​គឺ​ជា​អតីត​មិត្ត​ស្រី​របស់​ Kris Wu។

ដំណឹង​ក្ដៅ​គគុក​ កាល​ពី​ថ្មី​ៗ​នេះ​ គឺ​ផ្ដើម​ចេញ​ពី​ការ​បង្ហោះ​លើ​ Weibo កាល​ពី​ថ្ងៃ​ទី​៨ ខែកក្កដា​ កន្លង​មក​ ដោយ​យុវសិស្ស​ជា​នារី​មួយ​រូប​វ័យ​ ១៨​ ឆ្នាំ​បាន​ចោទ​ប្រកាន​ Kris Wu បាន​ប្រើ​ធ្នាក់​ថា​នឹង​ផ្ដល់​ឱកាស​ចូល​ក្នុង​ពិភព​សិល្បៈ​តាម​រយៈ​ការ​ថត​បទ​ចម្រៀង​ជា​វីដេអូ​ និង​ កុងត្រា​ច្រៀង​ជា​មួយ​ក្មេង​ស្រីៗ​ ដោយ​មួយ​ចំនួន​ស្ថិត​នៅ​ជា​អនីតិជន​នៅ​ឡើយ​។ ដោយ​អ្នក​ចោទ​ប្រកាន់​រូប​នេះ​ថែម​ទាំង​លើក​ឡើង​ទៀត​ថា​កញ្ញា​មាន​ភស្ដុតាង​បញ្ជាក់​ទៀត​ថា​ស្រី​ៗ​ទាំង​នោះ​ភាគ​ច្រើន​កើត​ក្រោយ​ឆ្នាំ​២០០០។

នាង​បាន​បញ្ចេញ​រូបថត​ Screenshots នៃ​បទ​សន្ទនា​ដែល​មិន​បញ្ជាក់​ពី​សមាសភាព​របស់​ជន​រង​គ្រោះ​ ដែល​បាន​និយាយ​ថា​ពួក​គេ​បាន​ចាញ់​បញ្ឆោត​ឱ្យ​លេង​​ហ្គេម​ផឹក​ស្រា​ បន្ទាប់​មក​តារា​ចម្រៀង​ខាង​លើ​បាន​ប្រើប្រាស់​ពាក្យ​ផ្អែមល្ហែម​ឱ្យ​ចំណាយ​ពេល​មួយ​យប់​នៅ​ជាមួយ​នឹង​គេ​។​

Kris Wu

ផលិតក​ម្ម​របស់​ Kris Wu បាន​ចេញ​មក​ប្រកាស​ថា​រឿង​នេះ​នឹង​ដាក់​​រាយការណ៍​​ទៅ​កាន់​ប៉ូុំលិស ក៏​ដូច​ជា​ប្ដឹង​ចំពោះ​អ្នក​ដែល​បាន​បង្ខូច​គេ​ឈ្មោះ​របស់​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ​របស់​ចិន​រូប​នេះ​ផង​ដែរ​។​

តុលាការ​ប៉េកាំង​ បាន​ចេញ​មក​ច្រាន​ចោលការ​ចោទ​ប្រកាន់​ថែម​ទាំង​អះអាង​ទៀត​ថា​ Screenshots ខាង​លើ​បង្កើត​ឡើង​គឺ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​មហាជន។​

យ៉ាង​ណា​មិញ​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​នាង​ យុវតី​រូប​នេះ​បាន​ផុស​នៅ​ថ្ងៃ​បន្ទាប់​ថា​ «ពួក​យើង​គ្រាន់​តែ​ចង់​បាន​ការ​សុំ​ទោស​​សាមញ្ញ​មួយ​។ តើ​ហេតុ​អ្វី​បាន​ជា​ពិបាក​បែប​នេះ​?​»

នាង​ថែម​ទាំង​​បាន​បង្ហាញ​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​ចិន​ ហើយ​បាន​បញ្ជាក់​ដែរ​ថា​នាង​​កំពុង​ ​រៀប​ចំ​របាយ​ការណ៍​ និង​ភស្ដុតាង​ដើម្បី​បញ្ជូន​ទៅ​ប៉ូលិស​។

ចុង​បញ្ចប់​នៃ​ការ​ផុស​របស់​នាង​ នាង​ថែម​ទាំង​ Tag បញ្ចូល​គណនី​​ផ្លូវការ​របស់​ប៉ូលិស​​ប្រទេស​ចិន ក៏​ដូច​ជា​ទស្សនា​វដ្ដី​ប្រជាជន​ប្រចាំ​ថ្ងៃ​របស់​ចិន​ចូល​ក្នុង​ការ​បង្ហោះ​របស់​នាង​ផង​ដែរ​។​

Telegram-Troryorng
Share.