ក្រុម​ម្ចាស់​ផ្ទះ​អង្គរថាយហ្គឺរ (Angkor Tiger FC) បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​អគ្គីសនីកម្ពុជា ៣ទល់១ ក្នុង​​សប្ដាហ៍​ទី៧ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា នៅ​រសៀល​ថ្ងៃ​ចន្ទ ទី១២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន SRU Stadium ក្នុង​ខេត្ត​សៀមរាប។

ការ​ប្រកួត​ដែល​កាត់​សេចក្តី​ដោយ​លោក​អាជ្ញាកណ្ដាល ឃិន ឧសីហា ក្រុម​អង្គរថាយហ្គឺរ បាន​រក​គ្រាប់​បាល់​នាំ​មុខ​មុន​៣គ្រាប់​ក្នុង​តង់ទី១ ដោយ​កីឡាករ ឈង់ ប៊ុនណាត នៅ​នាទី​ទី១០ ហើយ​កីឡាករ​ប្រេស៊ីល Eliel Guardiano បន្ថែម​គ្រាប់​ទី២ នៅ​នាទី ៣០ និង​៤នាទី​បន្ទាប់​កីឡាករ​ជនជាតិ​តុងហ្កា Ata Inia។ ចំណែក​១គ្រាប់​វាយ​បក​របស់​អគ្គីសនីកម្ពុជា រក​បាន​ដោយ​កីឡាករ ជិន វណ្ណៈ នៅ​នាទី​៨៣ មុន​ចប់​ការ​ប្រកួត។

Telegram-Troryorng
Share.