យោង​តាម​ការ​បង្ហោះ​របស់​កញ្ញា​ ដួង ហ្សូរីដា​ បាន​ឱ្យ​ដឹង​ថា​ម្ដាយ​របស់​ពិធីការិនី​​ថ្វី​មាត់​ពូកែ​ អ្នក​នាង យុគ​ ចិន្តា​ បាន​ទទួល​មរណភាព​ហើយ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​កូនៗ​មិន​អាច​ជួយ​អ្វី​ទាន់​។

នៅ​ក្នុង​សំណេរ​នោះ​អ្នក​នា ដួង ហ្សូរីដា បាន​បញ្ជាក់​ថា​ អ្នក​នាង យុគ ចិន្តា បាន​រៀបរាប់​ពី​ការ​ឈឺចាប់​ព្រម​ទាំង​ស្រែក​ទ្រហោយំ​​ដោយ​សារ​តែ​ការ​បាត់បង់​អ្នក​មាន​គុណ​មាន​ភាព​រហ័ស​ពេក​ លឿន​ពេក​ ពិបាក​នឹង​ទទួល​យក​​ជា​ទី​បំផុត​ ដោយសារ​តែ​សព​អ្នក​ស្រី​ ខឹម ផល្លី​ គឺ​ជា​ស្ត្រី​វ័យ​ជ្រេពិត​មែន​តែ​មាន​សុខភាព​មាំ​ទាំ​ល្អ​ និង មិន​ដែល​មាន​ជំងឺ​ដង្កាត​់​ឱ្យ​កូន​ចៅ​ពិបាក​នោះ​ឡើយ​។​

បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាង​ ដួង ហ្សូរីដា​ បាន​ឱ្យ​ដឹង​​ថា​ អ្នក​ ខឹម ផល្លា មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ត្រលប់​មក​រស់​នៅ​​មាតុភូមិ​កំណើត​​ ហើយ​មាន​អាស្រម​​សំណាក់​ធម៌​នៅ​វត្ត​គល់ទទឹង ចំណែក​មូលហេតុ​នៃ​មរណភាព​​ គឺ​អ្នក​ស្រី​បាន​ដួល​នៅ​ក្នុង​បន្ទប់​ទឹក​ ហើយ​ដោយ​សារ​អ្នក​ស្រី​មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ​ផង​នោះ​ទើប​ធ្វើ​ឱ្យ​អ្នក​ស្រី​ទទួល​មរណភាព ហើយ​ម​ិន​អាច​សង្គ្រោះ​បាន​ទាន់​ពេលវេលា។​

អ្នក​នា​ង​ ដួង ហ្សូរីដា បាន​រៀបរាប់​យ៉ាង​លម្អិត​​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ដូច្នេះ​ថា​៖

«ចូលរួមសោកស្តាយនិងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ទាំងទឹកភ្នែកនិងសំលេងទ្រហោយំនៃការបាត់បង់អ្នកម្តាយរបស់បងស្រី Chinda Yok លឿនពេកហើយ ហ្សូអើយ..!😭ម៉ាក់បងអត់មានឈឺអីអោយពួកបងពិបាកទេ😭 លឿនពេកហើយ😭 បងជួយគាត់មិនទាន់😭🙏🏻សូមអោយវិញា្ញណខណ្ទ័ម៉ាក់អ៊ុំទៅអោយបានសុខ😭😭ជាតិក្រោយសូមអោយម៉ាក់អ៊ុំបានជួបប្រសព្វនូវអ្វីល្អៗដូចជាតិនេះទៀត🙏🏻 ក្មួយតែងតែកោតសរសើរម៉ាក់អ៊ុំជាស្រ្តីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិចខ្មែរ ម្នាក់ឯង មិនអោយពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុំផុត ក៍ម៉ាក់អ៊ុំមិនអោយកូនចៅណាមកពិបាកជាមួយម៉ាក់អ៊ុំទៀត😭»

គួរ​ដឹង​ដែរ​ថា​ ​សព​របស់​អ្នក​ស្រី​បាន​តម្កល់​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​ខ្មែរ​ ​អ្នក​ស្រី ខឹម​ ផល្លី​ បាន​ទទួល​មរណភាព​នៅ​ក្នុង​វ័យ​ ៦៩​ឆ្នាំ​ ដោយ​រោគាពាធ៕

Telegram-Troryorng

Share.