ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១២ខែកក្កដាបានប្រកាសថា ក្រុមហ៊ុនឥណ្ឌាមួយកំពុងប្រើប្រាស់រូបប្រាសាទអង្គរធ្វើជាស្លាកសញ្ញាលើអង្កររបស់ខ្លួនដោយ ដាក់ឈ្មោះថា Angkor Wat Thai Hom Mali Jasmine Rice។

ក្រុមហ៊ុនដែលមានប្រភពនៅក្នុងប្រទេសឥណ្ឌាមួយនេះបាននិងកំពុងចរាចរណ៍លក់តាមប្រព័ន្ធអនឡាញ។

ក្រសួងបានសម្រេចឲ្យស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា ចាត់វិធានការជាប្រញាប់តវ៉ា ទៅភាគីឥណ្ឌាឲ្យក្រុមហ៊នឥណ្ឌាមួយនេះ បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់ឈ្មោះនិងរូបប្រាសាទ អង្គរវត្តលើសំបកវេចខ្ចប់របស់ខ្លួន ព្រោះទង្វើនេះប្រាសចាកនឹងច្បាប់ស្តីពីម៉ាកពាណិជ្ជនាមនិងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ព្រមទាំងរំលោភលើអនុសញ្ញាទីក្រុង ប៉ារីសស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មទៀតផង៕

Share.