ភ្នំពេញ ៖ រថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-6161 របស់លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបាន អាជ្ញាសាលា រួមកម្លាំងអាវុធហត្ថខណ្ឌសែន សុខ ធ្វើការស្ទាក់ចាប់ឃាត់ ពាក់ព័ន្ទទៅនឹងរឿងជំពាក់លុយមិនសង កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចគ្រាន់តែបង្ហើបឲ្យដឹងថា ពាក់ពាក់ព័ន្ធទៅនឹងរឿងជំពាក់លុយ ដើមបណ្តឹងបានប្តឹងទៅស្ថាប័នតុលាកា ទើបនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ប្រទះឃើញរថយន្តរបស់លោក គឹង វណ្ណៈ កំពុងចរាចរតាមផ្លូវក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ទើបអាជ្ញាសាលា រួមជាមួយកម្លាំងអាវុធហត្ថខណ្ឌសែនសុខ តាមរហូតដល់ផ្លូវ៥៩៨ ស្ទាក់ឃាត់រថយន្តខាងលើ ។

ក្រោយពីឃាត់បានរថយន្តខាងលើ សមត្ថកិច្ចបញ្ជូនទៅទីបញ្ជាការអាវុធហត្ថក្រុងភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធី ៕

អត្ថបទ៖​តាតុងសែនជ័យ

Share.